Eriksen
ខ្សែបម្រើ Christian Eriksen

ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A បានពង្រឹងកីឡាករនៅតំបន់បម្រើកណ្តាលមុនរដូវកាលថ្មីខិតជិតចូលមកដល់ ខណៈដែលពួកគេបានផ្ទេរយកខ្សែបម្រើអន្តរជាតិវេល Aaron Ramsey និងខ្សែបម្រើបារាំង Adrien Rabiot ដោយគ្មានតម្លៃខ្លួនកាលពីពេលថ្មីៗនេះ។ យោងគេហទំព័រ Sport Bible បានចុះផ្សាយថាៈ យ៉ាងណាមិញទោះបីជាទិញបានខ្សែបម្រើកណ្ដាលពីររូបមករួមក្រុមក៏ពិតមែន ប៉ុន្តែសម្រាប់អ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri ចង់ចុះហត្ថលេខាលើខ្សែបម្រើឆ្នើមម្នាក់ទៀតដែលបានកំនត់គោលដៅរួចហើយនោះគឺកីឡាករ Eriksen។

Christian Eriksen
Christian Eriksen

Eriksen កីឡាករអន្តរជាតិដាណឺម៉ាករូបនេះនៅសល់កិច្ចសន្យាជាមួយក្រុម រយៈពេលមួយឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែរូបគេធ្លាប់បានបង្ហាញពីបំណងប្រាថ្នានៅចុងបញ្ចប់នៃរដូវកាលចាស់ជាមួយការប្រកួតប្រជែងនៅក្លឹបថ្មី។អតីតកីឡាករក្រុម Ajax បានប្រាប់កាសែតដាណឺម៉ាក Ekstra Bladet ថា: ខ្ញុំមានអារម្មណ៍ថាអាជីពរបស់ខ្ញុំស្ថិតនៅដំណាក់កាលត្រូវសាកល្បងការប្រកួតប្រជែងថ្មី។

Christian Eriksen
Christian Eriksen

កីឡាករវ័យ ២៧ឆ្នាំរូបនេះបានចូលលេងអោយក្លឹបប្រាំមួយរដូវកាលហើយ ប៉ុន្តែមិនទាន់បានឈ្នះពានរង្វាន់អ្វីឡើយកំឡុងពេលស្នាក់នៅជាមួយក្រុមមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏នេះ។