ក្លិប AS Roma ដែលដឹកនាំដោយលោក Jose Mourinho ត្រូវបានគេរាយការណ៍ថាចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ទៅរួមក្រុម នេះបើយោងតាមសារព័ត៌មាន Messaggero ។​

Cristiano Ronaldo
Cristiano Ronaldo

ក្រុមបិសាចក្រហម Manchester United ដែល Ronaldo កំពុងលេងឲ្យ បានតែងតាំងលោក Erik Ten Hag ជាគ្រូបង្វឹកផ្លូវការចាប់ពីរដូវកាលក្រោយទៅ ដោយលោកគ្រោងនឹងរុះរើក្រុមឡើងវិញ ដោយកីឡាករមួយចំនួនដូចជា Paul Pogba, Edinson Cavani, Juan Mata, Nemanja Matic, Jesse Lingard និង Phil Jones សុទ្ធតែត្រូវគេរំពឹងទុកថានឹងចាកចេញពីក្លិប។

យ៉ាងណាមិញអនាគតរបស់ Ronaldo នៅទឹកដី Old Trafford ក៏មានភាពស្រពេចស្រពិលដែរបើទោះបីជា លោក Ten Hag ចង់ឲ្យគេស្នាក់នៅបន្តក្នុងក្រុមក៏ដោយហើយពេលនេះលេចឮថា Roma ដែលទើបនឹងលើកពាន Europa Conference League រួចនោះ ចង់ទាក់ទងយកខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះដោយសារលោក Jose Mourinho ធ្លាប់ជាអតីតគ្រូរបស់ Ronaldo នៅ Real Madrid ។

​Cristiano Ronaldo នៅសល់កុងត្រាស្នាក់នៅទឹកដី Old Trafford ចំនួន១ឆ្នាំទៀតដោយនៅរដូវកាលនេះគេស៊ុតបញ្ចូលទីបាន២៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៩ប្រកួត៕