ក្លិប Atletico Madrid ត្រូវបានគេរាយការណ៍ថាបានទាក់ទងទៅភ្នាក់ងាររបស់ ខ្សែបម្រើ Nemanja Matic បន្ទាប់ពីរូបគេបានប្រកាសច្បាស់ៗថានឹងចែកផ្លូវជាមួយ Manchester United នៅចប់រដូវកាលនេះ។

ខ្សែបម្រើ Nemanja Matic
ខ្សែបម្រើ Nemanja Matic

Matic ពុំមែនជាកីឡាករដែលបានជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុម Man United ឡើយនៅរដូវកាលនេះ ប៉ុន្តែរូបគេជាកីឡកររៀមច្បងដែលស្នាក់នៅក្លិបតាំងពីឆ្នាំ ២០១៧ ដោយផ្ទេរពី Chelsea ។

Matic ក៏មានបទពិសោធន៍លេងនៅ Premier League បានជាង២៤៦ប្រកួត ប៉ុន្តែឥលូវនេះរូបគឹចង់ផ្លាស់ប្ដូរការប្រកួតប្រជែងថ្មី។ លោក Diego Simeone គ្រូបង្វឹករបស់ Atletico Madrid ចង់បាន កីឡាករសញ្ជាតិស៊ែប៊ីម្នាក់មករួមក្រុមនិងពង្រឹងតំបន់បម្រើ តែពុំទាន់ដាក់សំណើរឿងប្រាក់ឈ្នួលនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា គោលដៅរបស់ Nemanja Matic គឺអាចនឹងបន្តលេងនៅក្លិបក្នុងលីគអង់គ្លេស ដដែលឬផ្ទេរទៅលីគ Bundesliga ឯប្រទេសអាល្លឺម៉ង់៕