ក្លិប Atletico Madrid និងកីឡាករ Sime Vrsaljko បានចែកផ្លូវគ្នាជាផ្លូវការហើយ។

Sime Vrsaljko
Sime Vrsaljko

ខ្សែការពារសញ្ជាតិក្រូអាតបានចូលរួមជាមួយ Atletico ពីក្លិប Sassuolo ក្នុងឆ្នាំ ២០១៦ ក្នុងតម្លៃ 14 លានអឺរ៉ូ ខណៈកាលពីពេលថ្មីៗនេះ  ក្លិប At.Madrid បានបញ្ជាក់ពីការចាកចេញរបស់គាត់នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប បន្ទាប់ពីកិច្ចសន្យារបស់គាត់បានផុតកំណត់នៅបំណាច់ខែមិថុនា។

គួររម្លឹកដែរថា ក្នុងរយៈពេលប្រាំរដូវកាលកន្លងមកនេះ Vrsaljko បង្ហាញខ្លួនសរុបបាន១០០ប្រកួតប៉ុណ្ណោះ ដោយសាររូបគេ មិនសូវទទួលបានការទុកចិត្ត ពីលោកគ្រូ Diego Simeone ឡើយ។ ខណៈកាលពីរដូវកាល២០១៨/១៩ ធ្លាប់ត្រូវបានក្លិបបញ្ជូនឲ្យ Inter Milan ខ្ចីជើងទៀតផង៕