យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Barcelona ចង់យក ខ្សែការពារ Jules Kounde ពី Sevilla មករួមក្រុម ដើម្បីឲ្យ Gerard Pique ឆាប់ចូលនិវត្តន៍។

Jules Kounde
Jules Kounde

ជាការពិតណាស់ មានពាក្យចរចាមអារាម ជាច្រើនធ្លាប់ចេញផ្សេងម្តងហើយ ម្តងទៀតទាក់ទិននឹងការចូលនិវត្តន៍របស់ ខ្ញីចាស់របស់ Barca ខាងលើនេះ។​ គួរបញ្ចាក់ផងដែរថា Pique វ័យ៣៥ឆ្នាំ នៅសល់កុងត្រាជាមួយក្លិប រហូតដល់ឆ្នាំ ២០២៤​ ឯណោះទេ បន្ទាប់ពីគេបានបង្ហាញខ្លួនជាង៦០០ប្រកួត និង​ ជួយក្រុមឲ្យបានឈ្នះពានធំៗជាច្រើន។

បើយោងទៅតាមសារកាសែត El Nacional បានចុះផ្សាយឲ្យដឹងថា លោក Xavi កំពុងតែដុតដៃជើង រំអុកឲ្យប្រធានក្លិប យក Kounde មករួមក្រុមឆាប់ៗ ដើម្បីមកជំនួស Pique ក្នុងឈុតធំ​ សម្រាប់រដូវកាលថ្មីឆ្នាំ ២០២២/២៣​ ខាងមុខនេះ៕