ក្លិប Barcelona នឹងតែងតាំងឲ្យ Robert Lewandowski មានតួនាទី ដូចវីរបុរសក្លិប កីឡាករ Lionel Messi ប្រសិនបើគេបានមកចូលរួមនៅកីឡដ្ឋាន Camp Nou មែននោះ។

Robert Lewandowski
Robert Lewandowski

ជាការពិតណាស់ កុងត្រារបស់ Lewandowski ជាមួយ Bayern នឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣ ទេ ក៏ប៉ុន្តែមានរបាយការណ៍ជាច្រើនបានបង្ហាញថាគេកំពុងតែចង់ផ្លាស់ចេញពីក្លិបឆាប់ៗនេះ។

លើសពីនេះផងដែរ ក្លិប Bayern កំពុងតែតាមចងជើង Lewandowski ដូចគ្នា ក៏ប៉ុន្តែ ដោយសារការចរចារគ្នាពុំត្រូវ ទើបធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមខាងលើ ប្តូរចិត្តចង់រកទ្រនំថ្មី ស្របពេលដែល ក្លិប Barca កំពុងតាមចែចូវគេ យ៉ាងស្អិតរមួតផងដែរ។

បើយោងទៅតាមសារកាសែត Diario Sport​ បានចុះផ្សាយឲ្យដឹងថា​ ក្លិប Barca នឹងផ្តល់តួនាទីឲ្យ Lewandowski ដូចទៅនឹង Messi នៅ Barca ពោលគឺ Lewandowski នឹងទទួលបានតួនាទីជា អ្នកដឹកនាំក្រុម មិនថា នៅលើទីលាន ឬ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នោះទេ គឺ Lewandowski នឹងត្រូវរ៉ាប់រ៉ង មិត្តរួមក្រុមទាំងអស់ បើគេបានមក Camp Nou៕