ក្លិប Barcelona ត្រូវបានគេរាយការណ៍មកថា ពួកគេមិនសប្បាយចិត្តនឹងអតីតវីរបុរសលោក Ronaldinho ឡើយ បន្ទាប់ពីលោកបានធ្វើការអត្ថាធិបាយអំពី Lionel Messi ជុំវិញរឿងផ្ទេរទៅកាន់ក្រុម Paris Saint-Germain នៅរដូវក្តៅនេះ។

Ronaldinho
Ronaldinho

ជាការពិតណាស់ កាលពីខែ សីហា កន្លងទៅ Messi ម្ចាស់ពាន Ballon d’Or ៧ សម័យបានធ្វើសន្និសីទកាសែតមួយនៅទឹកដី Camp Nou ទាំងអារម្មណ៍ក្តុកក្តួល ក្រោយពេលគាត់ត្រូវចាកចេញពី Barca បន្ទាប់ពីរួមរស់អស់រយៈពេលជាង ២១ ឆ្នាំ។

គួរបញ្ជាក់ថា Messi បានផ្លាស់ទៅចូលរួមជាមួយ PSG ដោយគ្មានតម្លៃខ្លួនឡើយ ដោយសារកុងត្រារបស់គាត់ត្រូវបានផុតកំណត់ជាក្លិបយក្សដែលមានមូលដ្ឋាននៅតំបន់កាតាឡាន់។ ប៉ុន្តែគាត់បានក្លាយជាកីឡាករដែលមានតម្លៃពលកម្មថ្លៃជាងគេប្រចាំអ្នកមានបារាំង ពោលក្នុងមួយសប្តាហ៍គាត់ទទួលបាន ៧៣ ម៉ឺនផោន ឬប្រមាណជា (១០ ម៉ឺនដុល្លាអាមេរិក)។

Ronaldinho បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលឃើញ Messi ផ្លាស់ទៅចូមរួមជាមួយ PSG ក្លិបមួយនេះជាទីកន្លែងមួយដែលសំខាន់បំផុតនៅក្នុងបេះដូងរបស់ខ្ញុំ។ ខ្ញុំរំពឹងថា ការផ្ទេរនឹងមិនអាចកើតឡើងទេ ខ្ញុំយល់ថា Messi នឹងបញ្ចប់អាជីពរបស់ខ្លួននៅ Barcelona។ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយវាក៏ជាភាពភ្ញាក់ផ្អើលដ៏រីករាយបំផុតសម្រាប់ខ្ញុំផងដែរ”៕