ក្លិប Barcelona លែងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Edinson Cavani ពីក្លិប Manchester United ហើយ។

Edinson Cavani
Edinson Cavani

ថ្មីៗកន្លងមកនេះ មានព័ត៌មានលេចឮថា Barcelona ចង់បាន Cavani   ខណៈដែលកុងត្រារបស់គេជាមួយក្លិបបិសាចក្រហមនៅសល់សុពុលភាពតែ៦ខែទៀតប៉ុណ្ណោះ។

ប៉ុន្តែ អ្នកកាសែត Fabrizio Romano បានបង្ហើបឲ្យដឹងថា ភាគីលោក Xavi Hernandez ទិញបានខ្សែប្រយុទ្ធ Ferran Torres ពីក្លិប Manchester City ហើយដោយលោកគ្រូបង្វឹក Pep Guardiola ក៏បានបញ្ជាក់ដែរថា Torres នឹងផ្ទេរទៅទឹកដី Camp Nou ។

ដូច្នេះទើប Barca មិនចាប់អារម្មណ៍យក Edinson Cavani ទៀតទេព្រោះខ្សែប្រយុទ្ធក្នុងក្រុមដូចជា Ansu Fati និង Martin Braithwaite ជិតនឹងវិលត្រឡប់មកលេងលើទីលានវិញហើយ។

Cavani ក៏លេចឮថាគេចង់ចាកចេញពីបិសាចក្រហម Manchester United ដើម្បីផ្ទេរទៅក្លិបនៅតំបន់អាមេរិកខាងត្បូងបន្ទាប់ពីចប់កុងត្រា៕