ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថាបានបើកការចរចានាំយកខ្សែការពារ Antonio Rudiger ដោយគ្មានតម្លៃខ្លួនពេលរូបគេអស់កុងត្រាជាមួយ Chelsea នៅឆ្នាំក្រោយ។

Antonio Rudiger
Antonio Rudiger

លោកគ្រូបង្វឹក Thomas Tuchel បានបង្ហើបថាក្លិប Chelsea កំពុងស្វះស្វែងចរចាបន្តកុងត្រាថ្មីដល់កីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះដោយសារគេចាត់ទុកជាកីឡាករស្នូលម្នាក់របស់ក្រុមខណៈកុងត្រាចាស់របស់ Rudiger នឹងអស់សុពុលភាពនៅឆ្នាំក្រោយនេះហើយ។

យ៉ាងណាមិញប្រភពពី Goal បានបង្ហើបថា Bayern Munich នៅតែមិនបោះបង់ការតាមយក Rudiger ហើយការចរចានេះក៏បានចាប់ផ្ដើមជាមួយភ្នាក់ងាររបស់គេគឺលោក Sahr Senesie បណ្ដើរៗហើយដែរ។

ក្រៅពី Bayern Munich គឺ Paris Saint-Germain និង Real Madrid ក៏ចង់បានកីឡាករវ័យ២៨ឆ្នាំរូបនេះដែរដោយកំពុងឃ្លាំមើលស្ថានការណ៍របស់គេ។ Antonio Rudiger ផ្ទេរពីក្លិប Roma មក Chelsea កាលពីឆ្នាំ២០១៧ ដោយបង្ហាញខ្លួនបាន១០៤ប្រកួត៕