ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចង់បានខ្សែប្រយុទ្ធ Chelsea កីឡាករ Romelu Lukaku មករួមក្រុម ដើម្បីជំនួសតំណែងរបស់កីឡាករ Robert Lewandowski។

Romelu Lukaku
Romelu Lukaku

ជាការពិតណាស់​ ការមកដល់របស់ Lukaku មកកាន់កីឡដ្ឋាន Stamford Bridge ត្រូវបានគេរំពឹងថា រូបគេនឹងជួយតំបន់ប្រយុទ្ធរបស់ក្រុមបានច្រើន ផ្ទុយទៅវិញ កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើពុំបានបង្ហាញខ្លួនជាប់លាប់ឡើយ ដោយភាគច្រើនលោក Thomas Tuchel បានដាក់រូបគេឲ្យស្ថិតនៅកៅអីបំរុង។

លើសពីនេះទៀតសោត Chelsea ក៏នឹងពិចារណាលក់រូបគេចេញផងដែរ ប្រសិនបើមានក្លិបណាមួយផ្តល់តម្លៃខ្លួនដែលក្លិបចង់បាន។

បើយោងទៅតាមការចុះផ្សាយរបស់ Mundo Deportivo បានទម្លាយឲ្យដឹងថា ម្ចាស់ជើងឯកក្របខណ្ឌ Bundesliga គឺ Bayern Munich កំពុងសម្តែងការចាប់អារម្មណ៍ចង់បាន Lukaku មករួមក្រុម ជាពិសេសប្រសិនបើពួកគេត្រូវបាត់បង់ Robert Lewandowski នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ៕