ក្លឹប Bayern Munich បានចាប់អារម្មណ៍នឹងខ្សែបម្រើប្រយុទ្ធ Jadon Sancho របស់ក្លិប Borussia Dortmund ។

Jadon Sancho
Jadon Sancho

ក្រុមបិសាចក្រហម Manchester United បានចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះជាយូរមកហើយប៉ុន្តែមានក្លិបផ្សេងទៀតក៏បានអះអាងពីចំណាប់អារម្មណ៍របស់ពួកគេចំពោះកីឡាករវ័យ ២១ ឆ្នាំរូបនេះដូចគ្នា ។

Jadon Sancho
Jadon Sancho

ក្លឹបមួយក្នុងចំណោមក្លឹបទាំងនោះក៏មានក្លឹប Bayern Munich ផងដែរ ។ ខណះភាគីរបសក្រុម Bayern បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការប្រជែងយកកីឡាករ Jadon Sancho ។

Jadon Sancho
Jadon Sancho

នេះបើយោងតាមការចុះផ្សាយរបស់ The Daily Telegraph បានអោយដឹងថាក្លឹប Bayern មានការចាប់អារម្មណ៍ចំពោះខ្សែបម្រើស្លាប Jadon Sancho ។

Jadon Sancho
Jadon Sancho

មុននេះមានសេចក្តីរាយការណ៍មកថាក្លិប Borussia Dortmund បានត្រៀមលក់ Sancho ក្នុងតម្លៃប្រហែល ៩០ លានផោនហើយខ្សែបម្រើរូបនេះផ្ទាល់ចង់លេងនៅ Champions League ។

Jadon Sancho
Jadon Sancho

Sancho បានចំណាយពេល ៤ រដូវកាលរបស់គាត់នៅប្រទេសអាឡឺម៉ង់ ។ នៅក្នុងរដូវកាលនេះកីឡាករវ័យ ២១ឆ្នាំ លេងបាន ២៤ ប្រកួតរកបាន ៨ គ្រាប់និង Assists អោយមិត្តរួមក្រុមបាន ៩ ដងក្នុងក្របខ័ណ្ឌ Bundesliga ។