ក្លិប Chelsea ចង់បានខ្សែប្រយុទ្ធរបស់ក្រុម Napoli ទុកជំនួស Lukaku
11 Jan 2022 - 01:39:51 SHARE
ក្លិប Chelsea កំពុងសិក្សាអំពីតម្លៃផ្ទេររបស់ខ្សែប្រយុទ្ធ Napoli កីឡាករ Victor Osimhen ហើយបើតាមរបាយការណ៍បានបញ្ជាក់ថា កីឡាករសញ្ជាតិ នីហ្ស៊េរីយ៉ា រូបនេះមានតម្លៃចំនួន ៦៦ លានផោន ឬប្រមាណជា (៩០ លានដុល្លាអាមេរិក)។

ជាការពិតណាស់ អនាគតរបស់ Romelu Lukaku ត្រូវបានគេដឹងថា ហាក់មានភាពរកាំរកូសជាមួយ Chelsea ដ្បិតរូបគេបានចេញមុខសារភាព និងសូមទោសជាសាធារណៈ ទៅហើយក្តី បន្ទាប់ពីគាត់បានធ្វើកិច្ចសម្ភាសន៍ដ៏សម្រូងចម្រាស់មួយជាមួយកាសែត Sky Italia។
ស្របពេលជាមួយគ្នានេះ ក្រុម Paris Saint-Germain ក៏បង្ហាញការចាប់អារម្មណ៍ចង់ចុះកុងត្រាយកខ្សែប្រយុទ្ធសញ្ជាតិ ប៊ែលហ្ស៊ិក ផងដែរ ទោះបីបច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំបានប្តេជ្ញាចិត្តចង់ស្នាក់នៅទឹកដី Stamford Bridge ក៏ដោយ ហើយរូបគេក៏បានចូលលេងឱ្យក្រុមតោខៀវក្រោមការដឹកនាំរបស់លោក Thomas Tuchel ផងដែរ នាការប្រកួត ២ លើកចុងក្រោយនេះ។
យោងតាមការចុះផ្សាយរបស់កាសែត El Nacional បានរាយការណ៍មកថា Chelsea កំពុងតាមដានខ្សែប្រយុទ្ធតម្លៃ ៦៦ លានផោន ឬប្រមាណជា (៩០ លានដុល្លាអាមេរិក) របស់ Napoli ខណៈរូបគេនៅសល់កុងត្រាជាមួយក្លិបយក្សរបស់ អ៊ីតាលី ដល់ឆ្នាំ ២០២៥ ឯណោះ ដូច្នេះហើយទើបតម្លៃខ្លួនរបស់រូបគេហាក់មានតម្លៃថ្លៃបន្តិច៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព