ក្លិប Chelsea នឹងដាក់លក់កីឡាករ Hakim Ziyech នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះប្រសិនបើមានក្លិបណាមួយហ៊ានផ្តល់តម្លៃខ្លួនតាមអ្វីដែលក្រុមតោខៀវចង់បាន។

Hakim Ziyech
Hakim Ziyech

ជាការពិតណាស់ កីឡាករសញ្ជាតិម៉ារុកខាងលើ បានចូលរួមជាមួយ Chelsea កាលពីឆ្នាំ២០២០ ពី Ajax និង ត្រូវបានគេរំពឹងថា រូបនឹងលេចធ្លោខ្លាំងនៅលើទឹកដីអង់គ្លេស ប៉ុន្តែ គ្រប់យ៉ាងហាក់ខុសពីការរំពឹងទុកបន្តិច បន្ទាប់ពីការលេងរបស់គេពុំមានទម្រង់លេងល្អជាប់លាប់ ដោយពេលខ្លះក៏ល្អ ពេលខ្លះក៏មិនសូវល្អ ដូច្នេះឪកាសបង្ហាញខ្លួននៅលើទីលានក៏ពុំសូវបានបង្ហាញជាប់លាប់។ 

បើយោងទៅតាមការចុះផ្សាយរបស់អ្នកកាសែតកីឡាដ៏ល្បី គឺ លោក Fabrizio Romano បានទម្លាយឲ្យដឹងថា Chelsea នឹងលក់ Ziyech តែម្តងនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ឲ្យតែមានក្លិបណាយល់ព្រមតម្លៃដែលក្លិបចង់បាន នោះ Chelsea នឹងសម្រេចចិត្តលក់គេហើយ៕