យោងទៅតាមរបាយការណ៍បានឲ្យដឹងថា ក្លិប Chelsea កំពុងនាំមុខខ្លាំង ក្នុងការនាំយក​ កីឡាករឆ្នើម Neymar Jr ពី Paris Saint Germain មករួមក្រុម។

Neymar Jr
Neymar Jr

ជាការពិតណាស់ បន្ទាប់ពីលេចឮថា PSG នឹងត្រូវតែងតាំងអ្នកដឹកនាំក្រុមថ្មី ពីក្លិប Nice កីឡាករ Neymar ក៏មានដំណឹងដូចគ្នាថា មិនស្ថិតក្នុងគម្រោងក្រុមថ្មី នៅរដូវកាលក្រោយដែរ។

Neymar បានមកចូលរួមជាមួយ PSG កាលពីឆ្នាំ ២០១៧​ ក្នុងតម្លៃខ្លួន​ ២២២លានអឺរ៉ូ ហើយមកទល់បច្ចុប្បន្ននេះ Neymar បានបង្ហាញខ្លួន​ឲ្យ PSG បាន​ ១៤៤ប្រកួត​ រកបាន ១០០គ្រាប់ និង បញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន ៦០ដង។ 

បើយោងទៅតាមសារកាសែត Daily Star បានឲ្យដឹងថា ក្លិបតោខៀវ Chelsea កំពុងនាំមុខ Barcelona និង Man UTD ក្នុងការផ្ទេរយក Neymar ក៏ព្រោះតែក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះ​ កំពុងត្រូវការអ្នកមកជួយស្វែករកគ្រាប់បាល់ ក្រោយដាក់ខ្សែប្រយុទ្ធ Lukaku ទៅឲ្យ Inter Milan ខ្ចីជើងសម្រាប់រដូវកាលថ្មីខាងមុខ ។ មិនត្រឹមតែប៉ុណ្ណោះ Chelsea ក៏ជាក្លិបមួយដែលអាចផ្គត់ផ្គង់ប្រាក់ពលកម្មឲ្យ Neymar បាន ៕