ក្លិបតោខៀវ Chelsea នឹងបើកភ្លើងខៀវអនុញ្ញាតឲ្យខ្សែបម្រើ Saul Niguez ត្រឡប់ទៅក្លិប Atletico Madrid វិញនៅចប់រដូវកាលនេះ។

Saul Niguez
Saul Niguez

កីឡាករវ័យ២៧ឆ្នាំរូបនេះបានផ្ទេរមកទឹកដី Stamford Bridge ក្នុងលក្ខខណ្ឌ​​​ខ្ចីជើងរហូត​​ដល់​​​ចប់​​រដូវកាលដោយសង្ឃឹមថាអាចមានឱកាសបានចូលលេងទៀងទាត់ប៉ុន្តែលោក Thomas Tuchel ពុំសូវប្រើប្រាស់គេនោះឡើយ។

សារព័ត៌មាន Express បានបង្ហើបថា Chelsea មិនចង់ចំណាយលុយទិញផ្ដាច់យក Saul នោះទេដែលធ្វើឲ្យ Atletico Madrid មានភាពខកចិត្តបន្តិចបន្តួចព្រោះរំពឹងថានឹងអាចលក់គេចេញ។

តាំងពីផ្ទេរមក Chelsea គឺខ្សែបម្រើ Saul Niguez ចូលលេងបាន ៥ប្រកួតប៉ុណ្ណោះនិងមិនទាន់​​បានស៊ុត​​​បញ្ចូលទីទេ៕