យោងតាមការចុះផ្សាយពីសំណាក់អ្នកកាសែតដ៏ល្បីលោក Fabrizio Romano បានឱ្យដឹងថា ក្លិប Everton បានប្រជែងឈ្នះក្រុម Crystal Palace ក្នុងការដណ្តើមយកកីឡាករ Donny Van de Beek ពី Manchester United ទៅរួមក្រុមហើយ។

Donny Van de Beek
Donny Van de Beek

ជាការពិតណាស់ ខ្សែបម្រើវ័យ ២៤ឆ្នាំរូបនេះ បានជួបពេលវេលាដ៏លំបាកជាច្រើននៅ Man Utd ចាប់តាំងពីពេលចូលរួមជាមួយក្លិប កាលពីរដូវក្តៅមុន។ Van de Beek មិនដែលមានឱកាសបានបង្ហាញពីសមត្ថភាពខ្លួនឯងឡើយ​ ទើបពេលនេះ គេសម្រេចចិត្តចង់ស្វែងរកការប្រកួតប្រជែងថ្មី នៅក្លិបដទៃ។ 

តាមរបាយការណ៍របស់លោក Fabrizio Romano បានបញ្ជាក់ថា Everton បានចុះកិច្ចព្រមព្រៀងរួចជាស្រេចជាមួយ Man Utd ក្នុងការស្នើសុំខ្ចីជើង Van de Beek ទៅរួមក្រុម ដោយលក្ខខណ្ឌ មួយគឺ ក្លិប Everton ព្រមផ្តល់ប្រាក់បៀវត្សដល់ខ្សែបម្រើសញ្ជាតិហូឡង់រូបនេះ ១០០ភាគរយ ស្មើនឹងប្រាក់បៀវត្សនៅក្លិប Man Utd រហូតដល់ខែមិថុនា ។

ហើយអ្វីដែលសំខាន់នោះគឺ Van de Beek នៅសល់ពេលប៉ុន្មានម៉ោងទៀតនេះ ដើម្បីធ្វើការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់ថា ខ្លួនព្រមផ្លាស់មកកាន់កីឡដ្ឋាន Goodison Park​​ នេះវិញ ឬ ក៏អត់៕