ក្លិប Inter Milan ចាប់អារម្មណ៍ចង់ទិញយកខ្សែបម្រើ Donny van de Beek នៅទីផ្សារខែមករាខាងមុខនេះ។

Donny van de Beek
Donny van de Beek

Van de Beek បានផ្ទេរពី Ajax មកកាន់ទឹកដី Old Trafford កាលពីរដូវក្ដៅឆ្នាំ២០២០ប៉ុន្តែរូបគេពុំបានចូលលេងទៀងទាត់ក្នុងក្រុមនោះទេ។

យ៉ាងណាមិញទោះពេលនេះ លោក Erik Ten Hag ដែលជាអតីតគ្រូរបស់គេនៅ Ajax មកដឹកនាំ Man UTD ក្ដីក៏ van de Beek នៅតែពុំមានឱកាសបានបង្ហាញខ្លួនគ្រប់ប្រកួតដែរគឺបានចូលលេងតែ៣ប្រកួតប៉ុណ្ណោះ។

ឥលូវនេះ សារព័ត៌មាន Fichajes បានផ្សាយថា Inter Milan ចាប់អារម្មណ៍លើកីឡាករសញ្ជាតិហូឡង់រូបនេះបើសិនទិញយក Sergej Milinkovic-Savic មិនបាន៕