ក្លិប Liverpool កំពុងព្រួយបារម្ភ ចំពោះរបួសរបស់ប្រធានក្រុម Henderson
ក្រុម Liverpool កំពុងរង់ចាំមើលលទ្ធផលរបួសរបស់ប្រធានក្រុម Henderson ថាតើរូបគេនឹងត្រូវសម្រាករយៈពេលប៉ុន្មាន ក្រោយពីរងរបួសអំឡុងការប្រកួតទល់ក្រុម Atletico Madrid កន្លងទៅ។

ក្រុម Liverpool បានចាញ់ក្រុម Atletico Madrid ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតជើងទី១ពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។ បន្ទាប់ពីការប្រកួតនោះទៅ ប្រធានក្រុមហង្សក្រហម Henderson បានរងរបួសសរសៃពួរ។ បច្ចុប្បន្ន ក្រុមគ្រូពេទ្យរបស់ Liverpool កំពុងពិនិត្យ ដើម្បីអាចចេញជាលទ្ធផលថាតើរូបគេនឹងត្រូវសម្រាករយៈពេលប៉ុន្មានសប្ដាហ៍។

ក្រុមរបស់លោក Klopp កំពុងបារម្ភថាប្រធានក្រុមខាងលើអាចនឹងសម្រាកច្រើនសប្ដាហ៍ ត្បិតអីនៅប្រកួតទល់ក្រុម West Ham នៅចុងសប្ដាហ៍នេះ គឺរូបគេនឹងមិនអាចចូលលេងបានឡើយ។ ក្រុម Liverpool នឹងមមាញឹកខ្លាំង នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះ ព្រោះត្រូវលេងប្រកួតនៅ Premier League ផង FA Cup ផង និងត្រូវលេងទល់ AT Madrid ជើងទី២ផង៕
