​ក្រុម​ហង្ស​ក្រហម Liverpool ​កំពុង​ត្រៀម​បន្ដ​កុងត្រា​ឱ្យ​ខ្សែ​ការពារ Van Dijk ​រហូត​ដល់​៥​ឆ្នាំ​ទៀត ​ដើម្បី​ជៀស​វាង​ក្លឹប​ដទៃ​ប្រជែង​យក​រូបគេ​ទៅ​បាត់​។

photo of Van Dijk
ខ្សែ​ការពារ Van Dijk របស់ក្លិប Liverpool

​Van Dijk ​ដែល​ចូល​រួម​ជាមួយ​ក្រុម Liverpool ​កាល​ពី​ខែ​មករា​ឆ្នាំ​២០១៨​កន្លង​ទៅ ជាមួយ​តម្លៃ​ខ្លួន​ខ្ពស់​បំបែក​កំណត់ត្រា​នោះ ពេល​នេះ​ត្រូវ​បាន​ក្រុម Liverpool ​រៀប​ចំ​ត​កុងត្រា​ឱ្យ​រូបគេ​៥​ឆ្នាំ​ទៀត​ហើយ។

Virgil van Dijk and Jurgen Klopp
លោក Jurgen Klopp និង ខ្សែការពារ​ Virgil van Dijk

ជាមួយ​កុងត្រា​ថ្មី​នោះ ​ប្រាក់​តម្លៃ​ពលកម្ម​នឹង​កើន​ពី ១២៥ ០០០​ផោន ​ទៅ​ដល់​ ១៥០ ០០០​ផោន​ក្នុង​១​សប្ដាហ៍។ ការ​សម្រេច​ត​កុងត្រា​យ៉ាង​លឿន​នេះ ​ក្រោយ​ពី​មាន​ក្លឹប​ជា​ច្រើន​ទាក់ទង​កីឡាករ​ហុល្លង់​នេះ​ឱ្យ​ចាកចេញ​ពី​ក្រុម​ហង្ស​ក្រហម​នា​រដូវ​ក្ដៅ​ខាង​មុខ។

photo of Virgil van Dijk
ខ្សែការពារ​ឆ្នើម Virgil van Dijk

​Van Dijk ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​នៅ​អង់គ្លេស​កាល​ពី​រដូវ​កាល​មុន ខណៈ ដែល​រដូវ​កាល​នេះ រូបគេ​ក៏​នៅ​តែ​ធ្វើ​បាន​ល្អ ​និង​ជួយ​ក្រុម Liverpool ​ឈរ​កំពូល​តារាង​ដាច់​ពិន្ទុ​ក្រុម​លេខ​២​ច្រើន​ផង​ដែរ៕