ក្លិប Manchester United ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងឃើញអ្នកចាំទីរបស់​​ Aston Villa កីឡាករ Emiliano Martinez ដែលស្ថិតក្នុងបញ្ជីបេក្ខភាព អាចនឹងមកជំនួស David de Gea។

Emiliano Martinez
Emiliano Martinez

ជាការពិតណាស់ De Gea បច្ចុប្បន្នកំពុងបង្ហាញសមត្ថភាពបានយ៉ាងល្អ និង តែងបានជាប់ជម្រើសដំបូងជាញឹកញាប់ ប៉ុន្តែរូបគេ នៅសល់កុងត្រាជាមួយ Man Utd ត្រឹមឆ្នាំ២០២៣ប៉ុណ្ណោះ។  ហើយបើយោងតាមរបាយការណ៍ បានចុះផ្សាយថា ក្លិបបិសាចក្រហម បើសម្លឹងឃើញបេក្ខភាព ត្រៀមជំនួស រួចស្រេចប្រសិនបើអ្នកចាទីជម្រើសជាតិអេស្ប៉ាញចាកចេញ ។

បើយោងទៅតាមសារកាសែត Daily Star បានចុះផ្សាយថា Man Utd បានដាក់ការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ អ្នកចាំទីសញ្ជាតិ អាហង្ស់ទីនខាងលើ ហើយរំពឹងថា នឹងបានគេមកជា អ្នកចាំទីដៃទី១ នៅកីឡដ្ឋាន Old Trafford នេះ។ លើសពីនេះទៅទៀត ការដោះដូរនេះ អាចនឹងមានតម្លៃខ្លួន ៥០លានអឺរ៉ូ (ឬប្រមាណ ៥៦លានដុល្លា) សម្រាប់ Martinez ។

បើតាមប្រភពដដែល Man UTD ក៏អាចនឹងគិតគូឲ្យ De Gea ចាកចេញផងដែរ ដើម្បីចៀសវាង បាត់បង់រូបគេ ដោយពុំបានទទួលអ្វីមួយសេន នៅពេលអ្នកចាំទីវ័យ ៣១ឆ្នាំរូបនេះ ផុតកុងត្រាក្នុងឆ្នាំ ២០២៣ខាងមុខ។

គួរឲ្យដឹងដែរថា មិនត្រឹមតែ Martinez នោះទេ ក្នុងនោះ Man UTD ក៏សម្លឹងឃើញ អ្នកចាំទីវ័យក្មេងរបស់ក្រុម Leeds United កីឡាករ Illan Meslier ផងដែរ៕