ក្លិប Manchester United កំពុងតាមចែចូវ កីឡាករ Robert Lewandowski មកពីក្លិប Bayern Munich។

Robert Lewandowski
Robert Lewandowski

ជាការពិតណាស់ ខ្សែប្រយុទ្ធរបស់ក្លិប Man Utd ដូចជា Cavani​ និង Ronaldo កំពុងតែមានភាពស្រពិចស្រពិល រឿងអនាគតនៅក្លិប ដូច្នេះហើយទើប Man Utd កំពុងស្វះស្វែងរកសមាសភាព ខ្សែប្រយុទ្ធថ្មី មកជំនួស។

បើយោងទៅតាមសារកាសែត 90 min បានចុះផ្សាយថា Lewandowski កំពុងតែជាគោលដៅចម្បង របស់ក្លិប Man Utd ដោយរបាយការណ៍បានបញ្ចាក់ទៀតថា អ្នកតំណាងឲ្យ Lewandowski បានធ្វើការទាក់ទងជាមួយលោក Rangnick រួចហើយ សម្រាប់ពិចារណា ក្នុងការផ្ទេរ នៅទីផ្សារដោះដូរខាងមុខនេះ៕