ក្លឹបបិសាចក្រហម Manchester United បានដកខ្លួនចេញពីការតាមប្រម៉ាញ់កីឡាករ Gareth Bale ដោយសារតែប្រវត្តិបញ្ហារបួសញឹកញាប់របស់កីឡាកររូបនេះ។

photo of Gareth Bale
កីឡាករ Gareth Bale

ក្លឹបយក្សអេស្ប៉ាញReal Madrid គ្រោងអនុញ្ញាតឲ្យកីឡាករវ័យ៣០ឆ្នាំរូបនេះចាកចេញពីពហុកីឡាដ្ឋាន Bernadeu នៅខែមករានេះ ហើយចង់នាំយកកីឡាករជាគោលដៅ Paul Pogba មកកាន់ប្រទេសអេស្ប៉ាញ។

photo of Gareth Bale
photo of Gareth Bale

ប៉ុន្តែមួយរយ:មកនេះ​ Man Utd ស្ថិតក្នុងស្ថានភាពមិនល្អទេដោយនាំយកកីឡាករមានអាយុច្រើនដូចជា Alexis Sanchez និង Bastian Schweinsteiger។ ស្របពេល Bale រងរបួស ២១លើក ក្នុងឋានៈជាកីឡាកររបស់ Real Madrid ហើយត្រូវបានគេដាក់ងារថា“កែវ” ដោយសារតែមានបញ្ហារបួសកជើងនិងសាច់ដុំកំភួនជើងញឹកញាប់។

photos of Gareth Bale

នៅរដូវកាលនេះ Bale ទើបតែបង្ហាញមុខបាន៧លើកប៉ុណ្ណោះសម្រាប់ក្រុមរបស់លោក  Zinedine Zidane ហើយ​ Man Utdចង់បានកីឡាករដែលអាចលេងបានពេញលេញ១០០ភាគរយ៕