ក្លិប Newcastle ត្រូវបានគេរាយការណ៍ថា ចង់ទិញយកខ្សែប្រយុទ្ធ Memphis Depay ពីក្លិប Barcelona នៅរដូវក្ដៅនេះ។

Memphis Depay
Memphis Depay

ថ្មីៗនេះលេចឮថា ភាគីលោក Xavi Hernandez បានបើកភ្លើងខៀវឲ្យ Depay ចាកចេញបន្ទាប់ពីការមកដល់របស់ Ferrran Torres, Pierre-Emerick Aubameyang, Raphina និង Robert Lewandowski ដោយក្លិបគ្រោងលក់គេក្នុងតម្លៃជាង១៧លានផោន(ស្មើនឹងប្រមាណ ២០.៤ លានដុល្លារ)ប៉ុណ្ណោះ។

សារព័ត៌មាន Sport បានចុះផ្សាយថា Newcastle នឹងបង់ប្រាក់ក្នុងចំនួននោះដើម្បីយកកីឡាករសញ្ជាតិហូឡង់រូបនេះមករួមក្រុមប៉ុន្តែ Memphis Depay ទំនងជាមិនចង់ចូលរួមជាមួយ Newcastle ឡើយ។

គួរបញ្ជាក់ផងដែរថា Memphis Depay រកបាន១២គ្រាប់ ក្នុងការបង្ហាញខ្លួននៅ La Liga ២៨ប្រកួតនារដូវកាលមុន៕