ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់យកលោក Jose Mourinho មកដឹកនាំក្រុមបើទោះបីជាគ្រូបង្វឹកបច្ចុប្បន្នគឺលោក Eddie Howe កំពុងដឹកនាំបានល្អក៏ដោយ។

Jose Mourinho
Jose Mourinho

សារព័ត៌មាន Marca បានចុះផ្សាយថាថ្នាក់ដឹកនាំរបស់ Newcastle មានមហច្ឆិតាខ្ពស់ចង់ពង្រឹងក្លិបឲ្យខ្លាំងសមល្មមអាចក្លាយជាក្លិបកំពូលបានទើបចង់បាន Mourinho ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅ Premier League ដូចជា Manchester United,Chelsea និង Tottenham Hotspur ជាដើម។​

ឥលូវនេះ Mourinho កំពុងដឹកនាំក្លិប Roma នៅឯក្របខណ្ឌ Serie A ប្រទេសអ៊ីតាលីដោយដឹកនាំឲ្យក្លិបនេះឈរនៅលេខរៀងទី៦ក្នុងតារាង Serie A ។​

ខណៈនោះដែរលោក Eddie Howe បានដឹកនាំឲ្យ Newcastle ឈរនៅលេខរៀងទី១២ក្នុងតារាង Premier League មាន៤៦ពិន្ទុក្នុងដៃ៕