ក្លិបនៅក្របខណ្ឌ Ligue 1 គឺ OGC Nice ត្រូវបានគេរាយការណ៍ថាចង់ទាក់ទងទៅលោក Mauricio Pochettino ឲ្យមកដឹកនាំក្រុមជំនួស Lucien Favre ។

Mauricio Pochettino
Mauricio Pochettino

លោក Christophe Galtier ដែលបច្ចុប្បន្នកំពុងដឹកនាំ Paris Saint-Germain ធ្លាប់ជាគ្រូរបស់ Nice ប៉ុន្តែក្រោយបាត់បង់លោកទៅ Nice ក៏បានហៅ Favre មកដឹកនាំបន្ត ដែលលោកធ្លាប់ដឹកនាំក្រុមនេះពីរឆ្នាំគឺ ពី២០១៦ រហូតដល់ឆ្នាំ២០១៨។

Favre បានដឹកនាំឲ្យក្រុមនេះឈរនៅលេខរៀងទី១៣ក្នុងតារាង Ligue 1 ដោយចាញ់៤ប្រកួតក្នុងលីគមកហើយ។

សារព័ត៌មាន Foot Mercato បានចុះផ្សាយថា Nice បានស្វែងរកគ្រូថ្មីបណ្ដើរៗហើយនិងអាចណាត់ជួបលោក Pochettino ដែលជាអតីតគ្រូរបស់ PSG ដោយការជួបគ្នានេះបានកើតឡើងនាថ្ងៃទី២០ខែកញ្ញាកន្លងទៅ៕