ក្រុមអ្នកមានបារាំង Paris Saint Germain នៅតែចង់ចុះហត្ថលេខាលើខ្សែការពារ Sergio Ramos នៅរដូវក្តៅនេះ ខណះដែលខ្សែការពារឆ្នើមរូបនេះមិនទាន់បានបន្តកុងត្រាថ្មីជាមួយក្រុម Real Madrid នៅឡើយ។

Sergio Ramos
Sergio Ramos

យោងទៅតាមសារព័ត៌មាន AS បានចុះផ្សាយថាក្លឹបនៅទីក្រុងម៉ាឌ្រីដបានទទូចឱ្យ Ramos ព្រមបន្តកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយនឹងការកាត់ប្រាក់ខែចំនួន ១០ ភាគរយពីប្រាក់ខែបច្ចុប្បន្ន ស្របពេលនោះដែរ Ramos ក៏កំពុងស្នើសុំក្លិប Real Madrid បន្តកិច្ចសន្យាមួយរដូវទៀត ប៉ុន្តែនៅជាប់គាំងនឹងរឿងប្រាក់ខែ ។

Sergio Ramos
Sergio Ramos

ស្ថិតក្នុងភាពជាប់គាំងក្នុងការចរចារវាងភាគីទាំងពីរ (Ramos នឹងក្លិប Real Mardid) ក្លិប PSG បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទៅលើខ្សែការពាររូបនេះ។ កត្តាមួយដែលជំរុញឱ្យក្លិបមកពីទីក្រុងប៉ារីសព្យាយាមចុះហត្ថលេខាជាមួយកីឡាករ Sergio Ramos គឺជាកិច្ចព្រមព្រៀងជាមួយខ្សែប្រយុទ្ធ Neymar ដែលថ្មីៗនេះបានបន្តកិច្ចសន្យារបស់ខ្លួនដើម្បីពង្រឹងក្រុមក្នុងរយៈពេលខ្លីដល់មធ្យម។

Sergio Ramos
Sergio Ramos

គេកត់សំគាល់ថាខ្សែការពារ Sergio Ramos និងខ្សែប្រយុទ្ធ Neymar បានបង្កើតទំនាក់ទំនងល្អណាស់ចាប់តាំងពីពួកគេចុះកិច្ចសន្យាជាមួយក្រុមហ៊ុនលក់សម្ភារះកីឡារ Nike មកម៉្លេះ។

Sergio Ramos
Sergio Ramos

ខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះនឹងសម្រេចចិត្តលើអាជីពរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។