ក្លិប Real Madrid ត្រូវបានរាយការណ៍ថា កំពុងដាក់តម្លៃខ្លួនឲ្យ ខ្សែប្រយុទ្ធ Marco Asensio តម្លៃ ៦០លាន​ ស្របពេល Liverpool និង Arsenal ចង់ចូលចែចូវ។

Marco Asensio
Marco Asensio

ជាការពិតណាស់ Asensio នឹងត្រូវផុតកុងត្រានៅខែមិថុនា ឆ្នាំ២០២៣​ ខុសមុខឯណោះទេ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ មានរបាយការណ៍ជាច្រើនបានចុះផ្សាយទាក់ទងនឹង អនាគតរបស់គេ ក៏ដូចជាថា ក្លិប Liverpool និង Arsenal ចង់បានរូបគេទៅលេងនៅ Premier League។

បើយោងទៅតាមសារកាសែត Sport បានចុះផ្សាយថា ក្លិប Real Madrid នឹងយល់ស្របព្រមលក់ Asensio ចេញនៅរដូវក្តៅខាងមុខនេះ ទៅក្លិបណាមួយដែលចង់បានរូបគេ ជាមួយនឹងសំណើតម្លៃ ​៦០លានអឺរ៉ូ (ឬប្រមាណ ៦៧លានដុល្លា) ជាដាច់ខាត ៕