អនាគតរបស់ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint-Germain នៅតែមិនច្បាស់លាស់។

Kylian Mbappe
Kylian Mbappe

Real Madrid បរាជ័យក្នុងការចុះហត្ថលេខាលើកីឡាករសញ្ជាតិបារាំងរូបនេះនៅរដូវក្តៅនេះដោយសារក្រុមអ្នកមាន PSG បដិសេធសំណើ ២០០ លានផោន។

ឥឡូវនេះក្រុមអធិរាជស Real Madrid មានគម្រោងចុះហត្ថលេខាជាមួយ Mbappe ឥតគិតថ្លៃនៅរដូវក្តៅខាងមុខនេះដោយដឹងច្បាស់ថាពួកគេនឹងផ្ដល់ប្រាក់ឈ្នួលខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ដើម្បីចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះ។

យោងតាមសារព័ត៌មាន Marca ក្លិប Real Madrid ត្រូវចំណាយប្រហែល ៨០ លានអឺរ៉ូសម្រាប់ចុះហត្ថលេខាលើខ្សែប្រយុទ្ធ Kylian Mbappe ដោយមានប្រាក់កម្រៃជើងសាររួមបញ្ចូលក្នុងថ្លៃសេវាផងដែរ ។

ទោះយ៉ាងណាក៏ដោយក្លកឹបអ្នកមានបារាំងមួយនេះនៅតែមានជំនឿថាបន្ទាប់ពីបានបដិសេធសំណើរបស់ក្លិប Real Madrid ចំនួន ៦ ដងរួចមកទល់ពេលនេះក្លឹប PSG នឹងព្យាយាមបញ្ចុះបញ្ចូល Mbappe ឱ្យចុះហត្ថលេខាបន្ត។