photo of Christian Eriksen
ខ្សែបម្រើ Cristian Eriksen របស់​ Tottenham Hotspur

ប្រភពពីគេហទំព័រ Goal បានចុះផ្សាយថា Real Madrid និងដាក់សំណើរដេញថ្លៃយកខ្សែបម្រើ Cristian Eriksen ម្តងទៀតនៅក្នុងខែមករាបន្ទាប់ពីពួកគេបរាជ័យលើល័ក្ខខ័ណ្ឌជាមួយ Tottenham កាលពីដើមរដូវក្តៅនេះ។

photo of Brahim Diaz
កីឡាករ Brahim Diaz របស់ Real Madrid

ក្រុមអធិរាជស Real Madrid ត្រៀមលក់កីឡាករ Brahim Diaz និង Mariano Diaz ដែលនៅមិនទាន់បានបំពេញតួនាទីរបស់ខ្លួននៅក្នុងក្រុមដំបូង ដែលជាមូលហេតុដែល អ្នកចាត់ការ Zinedine Zidane គ្រោងលក់ពួកគេចេញពីក្លឹប។ផ្ទុយទៅវិញការលក់ចេញ កីឡាករ ទាំងពីរ មិនត្រឹមតែបង្កើនហិរញ្ញវត្ថុសម្រាប់ក្លឹបលើកិច្ចសន្យាថ្លៃឈ្នួលនោះទេ តែវាជាការបើកផ្លូវនិងទីកន្លែង សម្រាប់ Erikssen ផងដែរសម្រាប់គាត់ដើម្បីមកបំពេញតួនាទីជម្រើសដំបូងអោយក្រុម។

photo of Mariano Diaz
កីឡាករ Mariano Diaz របស់ Real Madrid

អនាគតរបស់ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Eriksen ស្ថិតក្នុងភាពស្រពេចស្រពិល ក្នុងរយៈពេលចុង ក្រោយនេះព្រោះកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួនជាមួយក្រុម Spurs នឹងផុតកំណត់នៅចុងបញ្ចប់ នៃរដូវ កាល ២០១៩-២០ ។ ប្រភពដដែលបន្តថាអតីតកីឡាករក្រុមAjaxវ័យ ២៧ ឆ្នាំរូបនេះពិតជាមិនចង់បន្ត កុងត្រាថ្មីជាមួយក្លឹប មានមូលដ្ឋាននៅទីក្រុង ឡុងភាគខាងជើងនោះទេ ដូច្នេះន័យថា Tottenham និងអាចលក់រូបគេចេញពីក្លឹបដើម្បីជៀសវាងបាត់បង់ដោយគ្មានតម្លៃខ្លួននៅបញ្ចប់រដូវកាលនេះ។