តាមរបាយណ៏ព័ត៌មានថា ក្លឹបយក្សអេស្ប៉ាញ Real Madrid នឹងចូលប្រឡូកក្នុងទីផ្សារទិញដូរកីឡាករ ដោយផ្តោតគោលដៅ​ Jadon Sacho និងកីឡាករ​ Erling BrautHaaland។

Erling Braut Haaland and Jadon Sancho
កីឡាក Erling Braut Haaland និង កីឡាក Jadon Sancho

Sancho ឡើងជើងខ្លាំង ចាប់តាំងពីផ្ទេរចេញពីក្លឹប​ Man City មកចូលរួមជាមួយក្លឹប Dortmund ក្នុងតម្លៃ៨លានផោនកាលពីឆ្នាំ២០១៧ ហើយនៅពេលនេះតម្លៃខ្លួនរបស់ Sanchoបានឡើងរហូតដល់ ១០០លានផោន។

photo of Jadon Sancho
កីឡាករ Jadon Sancho របស់ក្លឹប Dortmund

ស្របពេលជាមួយគ្នានោះដែរកីឡាករ​​ Haaland ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងនៅរដូវកាលនេះជាមួយក្លឹប Red Bull Salzburg ផងដែរ ដោយរកបាន១៩ គ្រាប់ក្នុង១៦ប្រកួតនៅគ្រប់ការប្រកួត។

photo of ​Erling BrautHaaland
កីឡាក ​Erling BrautHaaland របស់ក្លឹប Red Bull Salzburg

ក្លឹប Real Madrid ត្រៀមពង្រឹងក្រុមនិងកំពុងផ្តោតការយកចិត្តទុកដាល់លើកីឡាករវ័យក្មេងទាំងពីរ។ប៉ុន្តែមិនមែនមានតែក្លឹប Real Madrid មួយទេដែលចាប់អារម្មណ៍ ក្លឹប​ Man Utd ក៏ចាប់អារម្មណ៍លើកីឡាករវ័យក្មេងទាំងពីរផងដែរ៕