ក្លិប Roma ត្រូវបានគេរាយការណ៍ថាជិតនាំយកខ្សែការពារ Eric Bailly ក្នុងលក្ខខណ្ឌខ្ចីជើងហើយ ជាមួយនឹងលក្ខខណ្ឌអាចទិញគេផ្ដាច់បាន។

Eric Bailly
Eric Bailly

លោក Jose Mourinho ដែលជាអតីតគ្រូរបស់ Manchester United បាននាំយក Nemanja Matic ទៅរួមក្រុមម្នាក់ហើយ ឥលូវនេះលោកចង់ធ្វើការរួមជាមួយ Bailly ម្ដងទៀត។

Eric Bailly បានផ្ទេរពី Villarreal មកកាន់ ទឹកដី Old Trafford កាលឆ្នាំ២០១៦ ប៉ុន្តែគេពុំអាចដណ្ដើមជម្រើស១១នាក់ដំបូងក្នុងក្រុមបានឡើយតាំងពី Harry Maguire និង Victor Lindelof ចូលរួមជាមួយក្រុម។

សារព័ត៌មាន Football Italia បានផ្សាយថា Bailly នឹងផ្ទេរទៅខ្ចីជើងនៅ Roma ចំនួន១រដូវកាលពេញតែម្ដង ដោយមានលក្ខខណ្ឌអាចទិញផ្ដាច់ក្នុងតម្លៃ៧លានផោន(ស្មើនឹងប្រមាណ ៨.៤ លានដុល្លារ) ខណៈដែល Fulham និង AC Milan ត្រូវបានគេរាយការណ៍ថាចង់បាន Bailly ដែរ៕