ក្លឹប West Hamបាន​សម្រេចកិច្ច​ព្រមព្រៀងផ្ទេរ​ខ្សែប្រយុទ្ធវ័យក្មេង​  ​Ademipo Odubeko បន្ទាប់ពី​កីឡាករ​រូបនេះ​បដិសេធ​កិច្ច​សន្យា​ថ្មីជាមួយ​ក្លឹប​ Manchester United។

photo of Ademipo Odubeko
ខ្សែប្រយុទ្ធវ័យក្មេង​ ​Ademipo Odubeko របស់ Manchester United

កីឡាករ​វ័យ​១៧​ឆ្នាំ​រូបនេះ​រកបាន​៣៥គ្រាប់​សម្រាប់ក្រុម​យុវជន​ក្រោម​១៨​ឆ្នាំ​របស់ Manchester United ​កាលពីរដូវកាល​មុន ហើយ​ត្រូវ​បាន​គេចាត់ទុក​ថា ជា​កីឡាករ​ឆ្នើមវ័យក្មេងម្នាក់​

ប៉ុន្តែ​កិច្ច​សន្យារបស់​កីឡាករ Odubeko បានចប់កាលពីដំណាច់ខែមិថុនា​ និង​បដិសេធមិនទទួលយក​ការ​ពន្យារកិច្ច​សន្យា​ ដោយជឿថា ការវិវឌ្ឍនេះអាចនឹង​ឲ្យ​ខ្លួនមានឱកាស​បង្ហាញមុខ​នៅក្លឹបផ្សេងក្រៅពី Man Utd។

photo of Ademipo Odubeko

មាន​ក្លឹបជាច្រើន​ចាប់អារម្មណ៍ដូចជា​ក្លឹប Feyenoord  Bayern Munich និង Genoa ប៉ុន្តេ​ខ្សែប្រយុទ្ធរូបនេះ​សម្រេចចិត្ត​ចូល​រួម​ជាមួយក្លឹប West Ham ។Odubeko បាន​និយាយថា “វាគឺជា​ថ្ងៃដែលខ្ញុំសប្បាយចិត្ត​មែនទែន។ ខ្ញុំបានរង់ចាំ​កិច្ច​ព្រមព្រៀងផ្ទេរនេះមួយរយៈ​ហើយ​ ដូច្នេះ​ខ្ញុំត្រៀម​ខ្លួន​ចាប់ផ្តើម។ West Ham គឺជាក្លឹប​ដែល​មាន​ប្រវត្តិច្រើន។ ក្លឹបនេះ​លើកស្ទួយ​កីឡាករ​វ័យក្មេង ដូច្នេះវាគឺជា​ឱកាស​ល្អសម្រាប់ខ្ញុំ​”៕