ក្លិបយក្សរបស់ចិន Guangzhou Evergrande នឹងចំណាយប្រាក់ 57,5 ​​លានដុល្លារនៅក្នុងខែមករាខាងមុខនេះ ដើ្ដម្បីទិញខ្សែប្រយុទ្ធ Paulinho ពីក្លឹបយក្សអេស្ប៉ាញ Barcelona នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ព័ត៌មាន Marca

Paulinho
Paulinho

ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះបានវិលត្រឡប់ទៅកាន់ក្លឹប Guangzhou វិញនៅរដូវក្តៅនេះ។ បន្ទាប់ពី Barcelona បានទិញពីពួកគេនឹងលេងនៅ Catalan បាន 12ខែ ខណៈដែរពួកគេបានខ្ចីជើង Paulinho មួយរដូវកាលនឹងមានសិទ្ធទិញផ្ដាច់នារដូវបន្តាប់។

រឿងលុយទិញ Paulinho គឺពួកគេមិនខ្វះទេ ប៉ុន្តែប្រធានក្លឹប Guangzhou Evergrande គឺមិនចង់ល្មើសនឹងច្បាប់បាល់ទាត់ក្នុងប្រទេសចិន Chinese Super League។ ដោយចំណាយលុយច្រើនលើសពីក្លឹបទទួលបាន ដោយពួកគេរង់ចាំទទួលរកប្រាក់ចំណូលបានច្រើនសិនទើបពួកគេទិញគាត់ផ្ដាច់តែម្ដង៕

ប្រភពពី៖ CGTN