ជាមួយនឹងតារាឆ្នើមរបស់ក្រុម Borussia Dortmund លោក Pierre-Emerick Aubameyang រំពឹងថានឹងចាកចេញពីក្លឹប Bundesliga នៅក្នុងការផ្ទេរនាពេលខាងមុខនេះ ។

កីឡាករអន្តរជាតិ ហ្គាបុង រូបនេះត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្រុមរបស់លោក នៅខែមករាខាងមុខនេះ ក្រោយពីមានការខកចិត្តជាមួយនឹងគ្រូបង្វឹក និងមិត្តរួមក្រុមជាច្រើនពេញមួយរដូវកាល ។

photo of Pierre-Emerick Aubameyang
Pierre-Emerick Aubameyang of Borussia Dortmund

មុនពេលចាប់ផ្តើមយុទ្ធនាការបច្ចុប្បន្ន កីឡាករវ័យ 28 ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការត្រលប់ទៅអតីតក្លឹប AC Milan ។ កាសែតអង់គ្លេស Daily Star បានរាយការណ៍ថា ខ្សែប្រយុទ្ធរូបនេះចង់ចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញជាលើកទី 2 ប៉ុន្តែប្រធានក្លឹប Dortmund បានរារាំងការផ្លាស់ប្តូរនេះ។

សារព័ត៌មាន Daily Mail ជឿជាក់ថាម្ចាស់ជើងឯក Premier League ក្លឹប Chelsea កំពុងតែតាមដានស្ថានភាពរបស់ Aubameyang ផងដែរ ។

គ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane បានប្រាប់អ្នកសារព័ត៌មានថា គាត់ត្រូវការលេខ 9 ក្នុងក្រុមរបស់គាត់ដែលមានន័យថា Aubameyang អាចទទួលបានការផ្លាស់ប្តូរសុបិន្តយ៉ាងច្បាស់ ប្រសិនបើពួកគេមិនអាចស្វែងរកនរណាម្នាក់ផ្សេងទៀតសម្រាប់តម្លៃសមរម្យបាន ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ក្លឹបផ្សេងទៀតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងកំពូលតារាបាល់ទាត់អាហ្រ្វិកលោក Pierre-Emerick Aubameyang មានក្រុម Tianjin Quanjian, Liverpool, Everton, Manchester City និង Paris Saint-Germain ។

ប្រភពពី៖ soccerladuma