photo of ក្លឹបភ្នំពេញក្រោន
ក្លឹបភ្នំពេញក្រោន នឹងចូលរួមក្នុងកម្មវីធីសង្គមនៅខេត្តព្រះសីហនុ

ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងរៀបចំកម្មវិធី Football Clinic នៅថ្ងៃច៏ន្ទ ទី២៩ នៅខេត្តព្រះសីហនុខាងមុខនេះ ហើយចំពោះទីតាំងដែលប្រារព្ធកម្មវិធីនោះគឺនៅសាលារៀនដុនបូស្កូ ។ ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងសមុទ្រមួយនេះ ក្រុមកីឡាកររបស់ភ្នំពេញក្រោន រួមជាមួយបុគ្គលិកទាំងអស់នឹងចូលរួមចែករំលែកបទពិសោធន៍ដល់ក្រុមកុមារតូចៗអំពីមូលដ្ឋាន ក៏ដូចជាបច្ចេកទេសខ្លះៗនៃកីឡាបាល់ទាត់ ដែលកម្មវិធីនឹងចាប់ផ្តើមនាវាលាម៉ោង ៨ព្រឹក ។

សូមបញ្ជាក់ថាបន្ទាប់ពីកម្មវិធី Football Clinic នេះបានបញ្ចប់ថ្នាក់ដឹកនាំក្រុមភ្នំពេញក្រោន បុគ្គលិក ក៏ដូចជាកីឡាករ បានធ្វើការសហការគ្នាជាមួយនឹងថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងក្រុមហ៊ុន Waste Management ដើម្បីរៀបចំកម្មវិធី សម្អាតទីក្រុង និងដាំកូនឈើ ។