ការ​ប្រកួត​ប្រជែង​ហិរញ្ញវត្ថុ​ដោយ​យុត្តិធម៌ (Financial Fair Play ហៅ​កាត់​ថា FFP) ត្រូវបានគេកំណត់ជាផ្នែកមួយ សំរាប់បាល់ទាត់សម័យទំនើប ហើយកាលពីថ្មីៗនេះ LaLiga បានប្រកាសថា ក្លឹបចំនួនបីរួមមាន Granada, Malaga និង Las Palmas មិនអាចទិញកីឡាករថ្មីចូលបានឡើយ ដោយសារពួកគេធ្វើខុសពីវិន័យផ្នែកហិរញ្ញវត្ថុ។

photo of Granada
Granada
photo of Las Palmas
Las Palmas
photo of Malaga
Malaga

នៅក្នុងរដូវកាលឆ្នាំ ២០១៣/១៤ ច្បាប់គ្រប់គ្រងហិរញ្ញវត្ថុនៅអេស្ប៉ាញ ត្រូវបានបង្កើតឡើងដើម្បីធានាថាក្លិបអាចជៀសផុតពីស្ថានភាពអាក្រក់ ហើយពួកគេមិនខាតបង់ឡើយ។

វិធាននេះបង្កើតការកម្រិតការចំណាយសម្រាប់ក្លិបមុនរដូវកាលនេះជាជាង ការពិនិត្យទៅលើការចំណាយនៅពេលចប់រដូវកាល។

ក្លឹបទាំង ៣ នៃក្លឹបដែលបានរៀបរាប់ខាងលើបានរំលោភច្បាប់ហិរញ្ញវត្ថុដែលកំពុងដំណើរការហើយបច្ចុប្បន្ន ហើយពួកគេមិនអាចនាំយកកីឡាករថ្មីមកចូលរួមឡើយ៕