photo of Sean Sainbury
ក្លឹបភ្នំពេញក្រោនសម្រេចចែកផ្លូវគ្នាជាមួយលោក Sean Sainbury ក្រោយចប់រដូវកាលនេះ

ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកឈុតធំលោក Sean Sainbury ក្រោយការដឹកនាំពេញមួយរដូវកាលក្នុងឆ្នាំ២០១៨នេះ ទាំងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចហ៊ុន សែន ។

photo of Sean Sainbury
ក្លឹបភ្នំពេញក្រោនសម្រេចចែកផ្លូវគ្នាជាមួយលោក Sean Sainbury ក្រោយចប់រដូវកាលនេះ

សូមបញ្ជាក់ដែរថាគ្រូបង្វឹកជនជាតិអង់គ្លេសរូបនេះបានដឹកនាំក្រុមភ្នំពេញក្រោនក្នុងការប្រកួតផ្លូវការដែលសរុបទាំងអស់មានចំនួន៣១ប្រកួត ក្នុងនោះប្រកួតឈ្នះចំនួន១៧លើក ស្មើចំនួន៣លើក និងចាញ់ចំនួន១១លើក ។ ក្លឹបបាល់ទាត់ភ្នំពេញក្រោន សូមអរគុណចំពោះការខិតខំប្រឹងប្រែងដឹកនាំ ក៏ដូចជាបង្វឹកក្រុមកីឡាករនៃក្លឹបបាល់ទាត់ភ្នំពេញក្រោន ហើយយើងក៏សូមជូនពរដល់លោក Sean Sainbury ឲ្យទទួលបានជោគជ័យនៅក្នុងការបំពេញភារកិច្ចនាពេលអនាគតខាងមុខ ៕