ក្រុមអ្នកមានបារាំង Paris Saint-Germain បានប្រកាសជាផ្លូវការថា លោក Thomas Tuchel នឹងចូលមកដឹកនាំក្រុមជំនួសលោក Unai Emery ចាប់ពីរដូវកាលថ្មីខាងមុខនេះតទៅ។

photo of Thomas Tuchel
Thomas Tuchel អតីតរបស់គ្រូបង្វឹករបស់ក្លឹប Borussia Dortmund

លោក Emery បានដឹកនាំ PSG ឲ្យឈ្នះពានចំនួន2 នារដូវកាលនេះ ប៉ុន្ដែរូបលោកនៅតែស្ថិតក្នុងការមិនចេញចិត្ដរបស់ថ្នាក់ដឹកនាំក្លឹប ក្រោយពីដឹកនាំក្រុមមួយនេះធ្លាក់ចេញពីពានរង្វាន់ UEFA Champions League វគ្គ16ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ ក្រុម Real Madrid។

អ្នក​ចាត់ការ​ថ្មី​នេះ​ដែរ ជា​អតីត​អ្នក​ចាត់ការ​របស់​ក្រុម Dortmund ​ប៉ុន្តែ​មិន​មាន​ស្នាដៃ​ធំ​ជាមួយ​ក្លឹប​នៅ​អាល្លឺម៉ង់​នេះ​នោះ​ទេ។ Thomas Tuchel ​ចូល​ដឹក​នាំ PSG ​នេះ ​មាន​កុងត្រា​រយៈ​ពេល2ឆ្នាំ ប្រធានក្លឹប PSG អះអាងថា លោក Tuchel គឺជាគ្រូបង្វឹកដែលមានភាពប្រកួតប្រជែងខ្ពស់ប្រកបដោយមហិច្ឆតាខ្ពស់។ Tuchel ​ជា​អ្នក​ចាត់ការ​មាន​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​លេង​ប្រយុទ្ធ ​ដែល​នេះ​ជា​អ្វី​ PSG ​ត្រូវ​ការ ៕

ប្រភពពី៖ bbc