ក្លឹប Inter Milan នឹងធើ្វការប្រកួតក្នុងផ្ទះរបស់ខ្លួនចំនួន 2ប្រកួត ដោយគ្មានអ្នកគាំទ្រ បន្ទាប់ពីក្លឹបនេះបានរងការចោទប្រកាន់ថា បានមើលងាយពូជសាសន៍របស់ខែ្សការពារក្រុម Napoli កីឡាករ Kalidou Koulibly កាលពីថៃ្ងពុធ កន្លងទៅ។

ក្លឹបយក្សអុីតាលី Inter Milan នឹងលេងក្នុងដីដោយគ្នានអ្នកគាំទ្រពីរប្រកួត
ក្លឹបយក្សអុីតាលី Inter Milan នឹងលេងក្នុងដីដោយគ្នានអ្នកគាំទ្រពីរប្រកួត

រឿងរ៉ាវ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ប្រកួត Boxing Day ថ្ងៃ​ពុធ​នា​កីឡដ្ឋាន San Siro ជំនួប​រវាង Inter Milan និង Napoli។ លទ្ធផល​កំពុង​ស្មើ​គ្នា 0-0 នាទី​80 កីឡាករ​សញ្ជាតិ​សេណេហ្គាល់ Kalidou បាន​សាង​កំហុស​លើ​កីឡាករ​ Inter បន្ទាប់​មក​ក៏​មាន​ការ​ស្រែក​បែប​រើសអើង​ពូជសាសន៍​ពី​សំណាក់​អ្នក​គាំ​របស់​ក្រុម​ម្ចាស់​ផ្ទះ។

Kalidou Koulibly
Kalidou Koulibly

សូមបញ្ជាក់ថា 2ប្រកួតក្នុងផ្ទះរបស់ Inter Milan នឹងត្រូវលេងដោយគ្មានមនុស្សចូលមើលក្នុងកីឡដ្ឋានទល់នឹងក្រុម Sassuolo នៅថៃ្ងទី19 ខែមករា, ប្រកួតទី2 ទល់នឹងក្រុម Bologna នៅថៃ្ងទី3 ខែកុម្ភៈ ខណៈប្រកួតទី+3 ទល់នឹង Sampdoria ពួកគេអាចលេងធម្មតាដោយមានមនុស្សចូលមើលវិញបាន ៕

ប្រភព៖ BBC