photo of Andres Iniesta And Isco
Andres Iniesta And Isco

យ៉ោងតាមសារ​ព័ត៌មាន Don Balon របស់អេស្ប៉ាញបានរាយការណ៏ថា ក្លឹប Barcelona កំពុងតែរៀបគម្រោងចុះហត្ថលេខាជាមួយខ្សែបម្រើប្រយុទ្ធម្នាក់ពីក្លឹប Real Madrid គី Isco ។

ការពិតណាស់ ក្លឹបអ្នកមានបុណ្យ Barcelona ចង់បានគាត់ក្នុងការជំនួស Andres Iniesta ដែរមានវ័យ 33ឆ្នាំទៅហើយ ។ ប៉ុន្តែពួកគេដឹងថាក្លឹបស្ដេចស Real Madrid នឹងមិនលក់ Isco ឱ្យពួកគេងាយៗស្រួលនោះទេ ។

ដូច្នេះហើយពួកគេនឹងរង់ចាំរយៈពេលពីរឆ្នាំទៀត ដើម្បីអោយកិច្ចសន្យារបស់ខ្សែបម្រើប្រយុទ្ធសញ្ចាតិអេស្ប៉ាញរូបនេះផុតកុងត្រាជាមួយនឹងក្លឹប Real Madrid នោះពួកគេនឹងកាន់តែងាយស្រួលក្នុងការចុះហត្ថលេខាលើរូបគេ ៕

ប្រភពពី៖ goal