ក្លឹបអធិរាជស Real Madrid កំពុងប្រជែងនឹង Man Utd ព្យាយាមយក Pochettino ពី PSG
ក្លឹប Real Madrid ត្រូវបានសារព័ត៌មាន Marca ចុះផ្សាយនៅក្នុងថ្ងៃនេះថា កំពុងធ្វើការប្រកួតប្រជែងនឹងក្លឹប Manchester United ព្យាយាមយក លោក Mauricio Pochettino ពីក្លឹប Paris Saint Germain សម្រាប់រដូវកាលក្ដៅខាងមុខ។

នេះមិនមែនជាលើកទីមួយទេដែល Real Madrid ចាប់អារម្មណ៍ចង់ Pochettino មកដឹកនាំក្រុមរបស់ខ្លួន ដោយកាលពីរដូវកាលមុនក៏ធ្លាប់ទាក់ទងទៅផងដែរ តែត្រូវបានបរាជ័យ។
បើតាមប្រភពដដែលនេះ Real Madrid ចង់បានគ្រូ PSG នេះមកជំនួស លោក Carlo Ancelotti ដោយរដូវកាលខាងមុខព័ត៌មានជាច្រើនយល់ថា Pochettino នឹងមិនដឹកនាំ PSG ទៀតទេ ដោយអាចចេញពីក្លឹបនេះ។
សម្រាប់ Man Utd វិញក៏ចាប់អារម្មណ៍ចង់បានលោក Pochettino ដោយព្យាយាមទាក់ទងយកគ្រូបង្គោល PSG រូបនេះមកដឹកនាំបន្តពី លោក Ralf Rangnick នៅរដូវកាលក្ដៅខាងមុខ។ យ៉ាងណាក្រុមបិសាចក្រហមនេះក៏ចាប់អារម្មណ៍ចង់បានលោក Erik ten Hag មកដឹកនាំផងដែរ ដោយកំពូលគ្រូទាំងពីរនេះសុទ្ធតែបេក្ខជនឈានមុខដែល Man Utd គិតគូរសម្រាប់រដូវកាលក្ដៅខាងមុខ៕