3
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Mane ផ្ញើកាដូរទៅកាន់បុគ្គលិក Liverpool ដើម្បីជាអរគុណ ក្រោយចេញទៅ Bayern
ខ្សែប្រយុទ្ធ Sadio Mane ត្រូវបានគេដឹងថាកាលពីពេលថ្មីៗនេះបានផ្ញើកាដូរចំនួន ១៥០សម្រាប់ ទៅឲ្យបុគ្គលិកក្លឹប Liverpool គ្រប់ផ្នែកទាំងអស់ ដើម្បីជាការអរគុណដែលបានជួយគេកន្លងមក។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ក្នុងថ្ងៃនេះ។ នៅក្នុងកាដូរនេះបានភ្ជាប់ជាមួយនឹងប្រអប់សុកក្រឡា រូបថតគេ ក៏ដូចជាក្រដាសសម្ដែងការអរគុណដែលបានជួយគាំទ្រគេ ក៏ជាមានសំណេរ You Never Walk Alone ។ Mane បានរួមរស់ជាមួយ Liverpool ៦ឆ្នាំ ចូលរួម២៦៩ប្រកួត និងស៊ុតចូល ១២០គ្រាប់ ដោយឈ្នះពានជាច្រើនជាមួយក្លឹបទាំង PL និង Champions League។ កីឡាករនេះផ្លាស់ទៅកាន់ Bayern Munich ក្នុងរដូវកាលថ្មីនេះ ក្នុងតម្លៃប្រមាណ ៤២លានដុល្លារ៕
18 Aug 2022
Football News
Ronaldo ថាអនាគតរបស់គេនៅ Man Utd នឹងដឹងច្បាស់លាស់ប៉ុន្មានអាទិត្យខាងមុខ
ខ្សែប្រយុទ្ធ Crisitano Ronaldo បានលើកឡើងនៅក្នុងថ្ងៃនេះថា ការពិតពីអនាគតរបស់គេនៅក្លឹប Manchester United នឹងដឹងច្បាស់នៅក្នុងពេលប៉ុន្មានអាទិត្យខាងមុខនេះ។ ការលើកឡើងខាងលើនេះជាការឆ្លើយនឹងការបង្ហោះរបស់អ្នកគាំទ្រម្នាក់របស់ខ្លួនម្នាក់នៅលើបណ្ដាញសង្គម Instagram ដែលបានបង្ហោះទាក់ទិននឹងប្រភពជិតស្និទ្ទិរបស់ Ronaldo ថា លោក Diego Simone គ្រូបង្គោល Atletico Madrid ចង់បានរូបនេះកីឡាករនេះពី Man Utd។ Ronaldo បានឆ្លើយតបថា៖” អ្នកទាំងអស់គ្នានឹងដឹងពីការពិតហើយនៅពេលដែលខ្ញុំធ្វើកិច្ចសម្ភាសន៍នៅប៉ុន្មានអាទិត្យខាងមុខនេះ។ ខាងកាសែតតែងតែនិយាយអីមិនពិត ខ្ញុំមានសៀវភៅមួយកត់ពីពួកគេ គឺថាក្នុងចំណោម ១០០អត្ថបទព័ត៌មានដែលផ្សាយពីខ្ញុំ គឺថាមានតែ ៥អត្ថបទទេដែលរៀងត្រូវ។ អ្នកគិតមើលទៅថារឿងនេះវាយ៉ាងណា អញ្ចឹងគិតគូរតាមហ្នឹងទៅ។ មកទល់នឹងពេលនេះប្រភពព័ត៌មានជាច្រើនចុះផ្សាយថា Ronaldo នៅតែមានបំណងចាកចេញពីក្លឹប Man Utd នៅក្នុងរដូវកាលក្ដៅនេះ ដោយកំពុងឲ្យភ្នាក់ងារបន្តសិក្សាពីជម្រើសក្លឹបថ្មីដែលគេអាចទៅបាន។ បើពាក្យចចាមអារ៉ាមជាច្រើនឲ្យដឹងថា ថ្នាក់ដឹកនាំនៅក្នុងក្លឹប Man Utd មួយចំនួនចង់លក់ Ronaldo ចេញ តែថ្នាក់ដឹកនាំមួយចំនួនគឺមិនចង់លក់ចេញទេ៕
18 Aug 2022
Football News
ឮថា Ten Hag ចង់ទម្លាក់ Maguire ចេញពីជម្រើសពេលប៉ះ Liverpool
អ្នកចាត់ការរបស់ Manchester United លោក Erik ten Hag ត្រូវបានរាយការណ៍ពិចារណាទម្លាក់ប្រធានក្រុម Harry Maguire ចេញពីជម្រើសក្នុងជំនួបទល់នឹង Liverpool នៅសប្ដាហ៍ក្រោយ។ ខ្សែការពារសញ្ជាតិអង់គ្លេសបានចាប់ផ្ដើមជាជម្រើសដំបូងនៃ២ប្រកួតដំបូងក្នុង Premier League ដោយលទ្ធផលចាញ់ Brighton និង Brentford ធ្វើឲ្យ Man United ស្ថិតនៅបាតតារាជាលើកដំបូងចាប់តាំងពីខែ សីហា ឆ្នាំ ១៩៩២។ Maguire បានលេងចាប់ដៃគូគ្នាជាកីឡាករចំណូលថ្មីតម្លៃខ្លួន៥៥,៣លានផោន Lisandro Martinez ក្នុង២ប្រកួតដំបូង ប៉ុន្តែវាអាចនឹងផ្លាស់ប្ដូរពេលដែល Man United ជួបជាមួយ Liverpool។ ប្រភពពី Manchester Evening News ឲ្យដឹងថា ពេលប៉ះហង្សក្រហម លោក Teg Hag ទំនងនឹងដាក់ Martinez លេងជាមួយ Raphael Varane វិញម្ដង។ បញ្ជាក់ថា កាលពីរដូវកាលមុន Man
18 Aug 2022
Football News
ខ្សែប្រយុទ្ធ Liam Delap របស់ Man City រូបនេះ ផ្លាស់ទៅកាន់ក្លឹបនៅ Championship ក្នុងលក្ខខ័ណ្ឌខ្ចីជើង
ខ្សែប្រយុទ្ធ Liam Delap បានចាកចេញជាផ្លវូការនៅក្នុងថ្ងៃនេះពីក្លឹប Manchester City ផ្លាស់ទៅកាន់ក្លឹប Stoke City ដែលជាក្លឹបនៅ Championship ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ Delap នឹងទៅលេងឲ្យ Stoke City រយៈពេល១រដូវកាល ចាប់ពីថ្ងៃនេះទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ Man City សុខចិត្តទាត់ចោលសំណើសុំទិញកីឡាករវ័យ១៩ឆ្នាំខាងលើនេះពី Southampton ដោយឲ្យកីឡាករនេះផ្លាស់ទៅកាន់ក្លឹបនៅ Championship ក្នុងលក្ខខ័ណ្ឌព្រោះចង់ឲ្យកីឡាករនេះនៅបន្ត Man City នៅរដូវកាលក្រោយៗ។ កីឡាករនេះផ្លាស់មក Man City នៅរដូវកាលឆ្នាំ២០២០/២១ ក្នុងក្រុម U21 រួចក៏បានចូលនៅក្រុមឈុតធំម្ដងម្កាលផងដែររហូតមក៕
18 Aug 2022
Football News
Andersen ទទួលបានការតិះដៀល និងគំរាមកំហែង រាប់រយសារ ក្រោយធ្វើឲ្យ Nunez បានកាតក្រហម
Joachim Andersen ខ្សែការពាររបស់ក្លឹប Crystal Palace បានធ្វើការអះអាងថា គេទទួលសារតិះដៀល មើលងាយ និងគំរាមគំហែង ៣០០-៤០០សារឯណោះ ក្រោយធ្វើឲ្យ ខ្សែប្រយុទ្ធរបស់ Liverpool គឺ Darwin Nunez ទទួលបានកាតក្រហមនៅក្នុងប្រកួតក្របខ័ណ្ឌ Premier League លទ្ធផលមួយស្មើយប់មិញ។ នេះបើយោងតាម BBC នៅក្នុងថ្ងៃនេះ។ ខ្សែការពារខាងលើនេះ បានបង្ហោះសារ តិះដៀល មើលងាយ និងគំរាមគំហែងមួយចំនួននៅលើបណ្ដាញសង្គម Instagram របស់ខ្លួនដោយនៅក្នុងនោះក៏មានសារដែលបានគំរាមកំហែងដល់ថ្នាក់ចង់សម្លាប់ជីវិតរបស់កីឡាករនេះផងដែរ។ Andersen បានសរសេរលើកឡើងថា គេយល់ពីចិត្តអ្នកគាំទ្ររបស់ក្រុមម្ខាងៗ តែឲ្យមានគោរពគេផងដែរ ហើយបញ្ឈប់សកម្មភាពទាំងនេះ និងស្នើសុំឲ្យ Instagram ក៏ដូចជា Premier League ចាត់ចែងរឿងនេះ។ ទាក់ទងនឹងរឿងដែលធ្វើឲ្យ Nunez ទទួលបានកាតកក្រហមនេះ មតិជាច្រើនថាមិនសមព្រោះមូលហេតុដែលគេធ្វើសកម្មភាពបុកក្បាល Andersen ព្រោះតែ Andersen ជាអ្នកបង្កហេតុ បញ្ឍេះចង់ឲ្យបញ្ហានេះជាច្រើនដង តែមតិមួយចំនួនទៀតគឺលើកឡើងថាការងារខ្សែការពារគឺត្រូវតែធ្វើដូច្នេះ។ លោក Klopp អ្នកចាត់ការ Liverpool
17 Aug 2022
Football News
Elon Musk ថាការចង់ទិញក្លឹប Man Utd ជារឿងលេងសើចទេ ក្រោយមានការភ្ញាក់ផ្អើលពេក
កាលពីព្រឹកថ្ងៃនេះ (ម៉ោងកម្ពុជា) លោក Elon Musk ដែលជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter របស់លោកថា លោកកំពុងចង់ទិញក្លឹប Manchester United ។ យ៉ាងណាប៉ុន្មានម៉ោងក្រោយមកនៅក្នុងថ្ងៃដដែលនេះ ម្ចាស់ក្រុមហ៊ុន Tesla និង Space X ដែលមានទ្រព្យ២៦៥ពាន់លានដុល្លាររូបនេះបានបង្ហោះសារថា៖” មិនទេ នេះជាការលេងសើចនៅលើ Twitter ប៉ុណ្ណោះ។ ខ្ញុំមិនទិញក្លឹបកីឡាណាមួយទេក្នុងពេលនេះ។ ក៏ប៉ុន្តែបើធ្វើការទិញក្លឹបកីឡាមែន នោះច្បាស់ជាទិញក្លឹប Man Utd នេះហើយ។ ក្លឹបនេះជាក្លឹបដែលខ្ញុំពេញចិត្ត កាលនៅពីក្មេង “។ ទាក់ទងនឹងដំណឹងចង់ទិញ Man Utd នេះគឺមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងវិស័យបាល់ទាត់ជាពិសេសគឺអ្នកគាំទ្ររបស់ Man Utd ជាច្រើនមានការគាំទ្រនឹងសំណេរនេះយ៉ាងខ្លាំង ព្រោះពួកគេមួយចំនួនមិនពេញចិត្តនឹងការកាន់កាប់របស់ម្ចាស់ក្លឹបដែលគ្រួសារសេដ្ឋីអាមេរិកគ្រួសារ Glazer ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែក្រុមធ្លាក់ទម្រង់លេង។ គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកដំបូងទេ ដែលលោក Elon Musk បានធ្វើលេងសើចលើបណ្ដាញសង្គម Twitter រឿងចង់ក្រុមហ៊ុនណាមួយ។ កន្លងមកលោកក៏ធ្វើលេងសើចលើការចង់ទិញក្រុមហ៊ុន Coca Cola ជាដើម។ កាលពីខែមេសាកន្លងទៅ លោបានចំណាយ៤១ពាន់លានដុល្លារទិញយក
17 Aug 2022