photo of Cesar Azpilicueta
ខ្សែ​ការពារ Chelsea កីឡាករ Cesar Azpilicueta

ក្លឹបបាល់ទាត់ Atletico Bilbao និង Real Sociedad បាននិងកំពុងតែមានការចាប់អារម្មណ៍ ទៅលើកីឡាករខ្សែការពារស្លាបស្តាំ Cesar Azpilicueta របស់ក្លឹបអង់គ្លេស Chelsea ក្នុងការព្យាយាមនាំយក ទៅលីគអេស្ប៉ាញ។ នេះបើតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងពេលបច្ចុប្បន្ន ខ្សែការពារសញ្ជាតិអេស្ប៉ាញ Cesar Azpilicueta បានបង្ហាញខ្លួនលើទីលានបានយ៉ាងល្អ ក្រោមការដឹកនាំរបស់លោក Frank Lampard ដែលជាគ្រូបង្គោលនៃក្លឹបតោខៀវ Chelsea ក្នុងការប្រកួតប្រជែង ពាន Premier League គ្រាដែលគ្រូបង្វឹករូបនេះក៏កំពុងតែសិក្សាយ៉ាងលម្អិតចំពោះការវិលត្រឡប់ របស់ខ្សែការពារវ័យក្មេង Reece James ក្រោយជួបបញ្ហារបួសកជើងមួយរដូវកាល និងបន្តចូលរួមហ្វឹកហាត់ ហើយអាចនិងមានវត្តមានក្នុងជំនួប Chelsea ប៉ះម្ចាស់ផ្ទះ Wolves នាសប្តាហ៍ទី៥ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩។

photo of Reece James
ខ្សែការពារវ័យក្មេង Reece James

ហើយនេះក៏ជាសម្ពាធមួយសម្រាប់ខ្សែការពារ Azpilicueta ក្នុងការឈរជើងក្នុងក្រុមតោខៀវដែលមានតួនាទី ជាប្រធានក្រុម ដោយបានរួមរស់អស់រយៈពេល ៧ឆ្នាំចាប់តាំងពីឆ្នាំ២០១២ ដោយនាំមកពីក្លឹប Marseille របស់បារាំង ខណៈបច្ចុប្បន្ន Athletic Bilbao និង Real Sociedad កំពុងប្រជែងគ្នាក្នុងការនាំយករូបគេមកកាន់ ទឹកដីកំណើតវិញ៕

photo of Cesar Azpilicueta
Cesar Azpilicueta