photo of ក្លឹប​ភ្នំពេញ​ក្រោន
ក្លឹប​ភ្នំពេញ​ក្រោន តែងតាំង​លោក ស៊ុម វណ្ណា ជាគ្រូជំនួយ​សម្រាប់​ក្រុម​ឈុតធំ

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសពីការតែងតាំងលោក ស៊ុម វណ្ណា ជាគ្រូជំនួយសម្រាប់ក្រុមឈុតធំ ចាប់ពីថ្ងៃនេះតទៅ ដោយមានលោក Leonardo Vitorino ជាគ្រូបង្គោល។

លោក ស៊ុម វណ្ណា ជាជំនួយការថ្មីនេះ បានរៀនចប់បរិញ្ញាបត្រផ្នែកអប់រំកាយ និងកីឡានៅសាធារណរដ្ឋគុយបា នាឆ្នាំ២០១០ និងបន្តរៀនបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធនធានមនុស្ស នៅសកលវិទ្យាល័យបញ្ញាសាស្ត្រ។ លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកបាល់ទាត់ចាប់ពីឆ្នាំ២០១៣ ជាមួយក្រុមបៀលប្រាយយូណាយធីត នៅឆ្នាំ២០១៦ និងធ្វើជាគ្រូបង្វឹកនៅក្រុមស៊ីម៉ាក់ ហើយបន្តដល់ឆ្នាំ២០១៧ ជាគ្រូបង្វឹកក្រុមវេស្ទើនភ្នំពេញ និងកាលពីឆ្នាំមុន លោកក៏ជាគ្រូបង្វឹកក្រុមធីអិនកណ្តាលផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងនាមជាគ្រូជំនួយក្រុមឈុតធំថ្មីនេះ លោកគ្រូកាន់សញ្ញាបត្រ AFC B-License រូបនេះនឹងធ្វើការហ្វឹកហាត់ ក៏ដូចជាចែករំលែកបទពិសោធន៍ថ្មីៗទៅកាន់ក្រុមកីឡាកររបស់ក្លឹប៕