photo of កែវ សុខផេង​
កែវ សុខផេង​

ក្លឹបលេង​នៅ​​លីក​កំពូល​ម៉ាឡេស៊ី​ PKNP FC នឹង​បញ្ចប់​កុង​ត្រា​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​កីឡាករ កែវ សុខផេង​មុន​កំណត់​​កមុង​ត្រា​ដោយ​សារ​​រូប​គេ​មិន​អាច​បង្ហាញ​ទម្រង់​លេង និងមិនអាចបង្ហាញនូវសមត្ថភាពដែលខ្លួនមានឲ្យទាក់ចិត្ដគ្រូបង្វឹក និងអ្នកគាំទ្រ ធើ្វឲ្យក្រុមរបស់ប្រទេសម៉ាឡេស៊ី​មួយនេះ បញ្ចប់កុងត្រាមុនពេលកំណត់។

លោក Abu Bakar Fadzim ដែល​ជា​គ្រូ​របស់​ក្លឹប PKNP បាន​បញ្ជាក់​ព័ត៌មាន​ខាង​លើ អំឡុង​ពេល​ក្នុង​កិច្ច​សម្ភាសន៍ បន្ទាប់​ពី​ក្រុម​លោក​លេង​ស្មើជាមួយ​ក្លឹប PKNS FC ១ទល់​នឹង​១ ក្នុង​ពាន​លីគ​កំពូល​ម៉ាឡេស៊ី កាល​ពី​ម្សិលមិញ

លោក Abu Bakar Fadzim បាន​បញ្ជាក់​ក្រោយ​ការ​ប្រកួត​ដែល​ក្រុម​របស់​លោក​ប្រកួត​ស្មើ​ជាមួយ ​PKNS FC ក្នុង ​Malaysia Super League ​កាល​ពី​ម្សិល​មិញ​ថា​៖” បាទ! សុខផេង​ហាក់​ពិបាក​ចូលចំណុះ​​ជា​មួយ​ក្រុម​ វា​អាចជា​លើក​ដំបូង​របស់​គាត់​ដែល​លេង​នៅ​ក្រៅ​ដី​កម្ពុជា ​ហើយ​គាត់​មិន​អាច​​បង្ហាញ​នូវ​អ្វី​ដែល​ក្លឹប​ចង់​បាន​នោះ​ឡើយ។ ​គាត់​មិន​មាន​រាងកាយ​មាំមួន មិន​អាច​ការពារ ​​ហើយ​គុណភាព​ដែល​គាត់​មាន​​គឺ​ការ​គ្រប់​គ្រង់​បាល់​នៅ​នឹង​ជើង​របស់​គាត់​ពិត​ជា​ល្អ​តែ​មួយ​ប៉ុណ្ណោះ”។ “ យើង​បាន​ពិភាក្សា​ជាមួយ​គាត់​ច្រើន​ដង ​ហើយ​ប្រហែល​ជា​គាត់​ស្រុក​កំណើត​។ គាត់​យល់​ពី​ស្ថានភាព ​ហើយ​វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​រហ័ស​ដែល​គាត់​បញ្ចប់​ពេល​វេលា​នៅ​ទី​នេះ ។ ពេល​នេះ​យើង​ពិភាក្សា​ជាមួយ​ប្រធាន​ក្លឹប​ថា​តើ​យើង​នឹង​រក​កីឡាករ​បរទេស​ថ្មី​ពី​ព្រោះ​យើង​ធ្វើ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​ទេ”៕

កែវ សុផេង បាន​ចុះ​កុងត្រា​រយៈពេល​១​ឆ្នាំ​ ផ្លាស់​ពី​ភ្នំពេញក្រោន​ទៅ​លេង​ឲ្យ PKNP FC កាល​ពី​ចុងឆ្នាំ​២០១៧។ នៅ PKNP FC គេ​បង្ហាញ​ខ្លួន​បាន​៤​ប្រកួត ទាត់​បញ្ចូល​ទី​១​គ្រាប់៕

 កែវ សុខផេង​
កែវ សុខផេង​