ក្លឹប​កីឡាបាល់ទាត់​វិសាខា​បាន​​​ប្រ​កាស​ចុះ​អនុស្សារ​ណៈ​យោគ​យល់​គ្នា​(MoU) ជា​មួយ​ក្លិប Yokohama FC ដែល​ជា​ក្លិប​សមា​ជិក J1-League 2020 ដើម្បី​ពង្រឹង​ចំ​ណង​មិត្ត​ភាព​កម្ពុជា-ជប៉ុន និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​ការ​ងារ​រវាង​ក្លិប​ទាំង​ពីរ។ ជា​ពិសេស​សម្រាប់​ការ​ផ្លាស់​ប្ដូរ​កីឡាករ​យុវ​ជន​ថ្នាល ក៏​ដូច​ជា​គ្រូ​បង្វឹក សំ​ដៅ​ជំ​រុញ​ការ​អភិវឌ្ឍ​ក្លឹប​ទាំង​ពីរ ឆ្ពោះ​ទៅ​រក​ភាព​រីក​ចម្រើន​របស់​ក្លឹប​បន្ថែម​ទៀត ។

ពិធីចុះ MoU នេះ បានធ្វើកាលពីថ្ងៃទី១៥ ខែ​ធ្នូ ឆ្នាំ២០១៩ ក្រោម​វត្ត​មាន​ឯក​ឧត្តម ស សុខា ស្ថាប​​និក​ក្លឹប​កី​ឡា​បាល់​​ទាត់​វិសាខា លោក​ជំទាវ កែ សួនសុភី ប្រ​ធាន​ក្លិប​កី​ឡា​បាល់​ទាត់​វិសាខា និង​លោក Onodera Hiroshi ប្រ​ធាន​ក្លិប Yokohama FC របស់​ជប៉ុន ព្រម​ទាំង​ក្រុម​ការ​ងារ​ក្លិប​ទាំង​ពីរ​ផងដែរ ៕