photo of ក្លឹបវិសាខា
កម្មវិធី សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់ របស់ ក្លឹបវិសាខា

ឆ្លៀតឱកាសការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា បានសម្រាកបណ្ដោះអាសន្ន ក្រុមបាល់ទាត់វិសាខា សមាជិកពានរង្វាន់ លីគកំពូលកម្ពុជា ក៏បានយកឱកាសនេះរៀបចំកម្មវិធីសប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់ លើកទី៣ នៅខេត្តបាត់ដំបង ដោយមានកុមារកំព្រាប្រមាណ ១៣៣នាក់ចូលរួមកាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ

photo of ក្លឹបវិសាខា
កម្មវិធី សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់ របស់ ក្លឹបវិសាខា

កម្មវិធីសប្បុរសធម៌ ស្ដីពីកីឡាបាល់ទាត់នេះ គឺបានធ្វើឡើងនៅកីឡដ្ឋាននៃទីរួមខេត្តបាត់ដំបង ដោយមានការចូលរួមពីលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង, បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលជាប្រធានក្លឹបបាល់ទាត់វិសាខា រួមទាំងសមាជិកក្រុមបាល់ទាត់វិសាខាទាំងអស់ផងដែរ។

តំណាង​ក្លិបកំពុងឈរចំណាត់ថ្នាក់លេខ៣ លីគកំពូលកម្ពុជាមួយនេះ បានលើកឡើងថា ក្រៅពីគោលដៅចែករំលែកបទពិសោធន៍បាល់ទាត់ដល់កុមារនៅខេត្តបាត់ដំបង ក្រុមវិសាខា ក៏នឹងមានចែកសម្ភារៈកីឡា និងពង្រីកវិសាលភាពក្លិបវិសាខាទៅកាន់អ្នកគាំទ្រផងដែរ។

photo of ក្លឹបវិសាខា
កម្មវិធី សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់ របស់ ក្លឹបវិសាខា

លោក ហុក សុចិត្រា អ្នកចាត់ការទូទៅរបស់ក្លិបបាល់ទាត់វិសាខា ធ្លាប់បានលើកឡើងថា «ការចែករំលែកបទពិសោធន៍បាល់ទាត់ជូនដល់កុមារនៅតាមខេត្ត ជាទិសដៅរបស់ក្លិប។ យើងមានទិសដៅ២គឺទី១ ជម្រុញឱ្យក្លិបជាក្លិបអាជីព និងទី២គឺចូលរួមក្នុងការងារសង្គម។ នៅពេលក្លិបទំនេរគឺយើងចូលរួម។ យើងធ្វើនេះគឺគោលដៅ១ផ្តល់បទពិសោធន៍ឱ្យក្មេង ហើយការធ្វើនេះគឺជាបង្ហាញពីមូលដ្ឋានបាល់ទាត់»

លោក ហុក សុជីវ័ន្ត គ្រូ​បង្វឹក​ក្រុម​វិសាខា បាន​លើក​ឡើង​ថា «យើងចង់ផ្សព្វផ្សាយពីក្លិបបាល់ទាត់វិសាខា ដើម្បីចូលរួមដឹកនាំក្មេងៗឲ្យស្គាល់ពីបាល់ទាត់ ដើម្បីចែកសម្ភារៈកីឡា និង សិក្សា ខ្លះៗដល់ពួកគាត់ និងចង់ផ្សព្វផ្សាយពីក្លិបដល់តំបន់ថ្មីៗឲ្យគេស្គាល់ពីក្លិបវិសាខា ឲ្យបានច្រើន។ ចំណុចដែលសំខាន់នោះ គឺយើងធ្វើការងារសង្គមមួយដែលយើងនាំក្មេងៗមកលេងបាល់ទាត់បញ្ចៀសពីអំពើអបាយមុខផ្សេងៗ»

photo of ក្លឹបវិសាខា
កម្មវិធី សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់ របស់ ក្លឹបវិសាខា
photo of ក្លឹបវិសាខា
កម្មវិធី សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់ របស់ ក្លឹបវិសាខា
photo of ក្លឹបវិសាខា
កម្មវិធី សប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់ របស់ ក្លឹបវិសាខា

យ៉ាងហោច​ណាស់​មាន​វត្តមានកុមារចូលរួមប្រមាណពីចន្លោះ១០០ទៅ២០០នាក់ នឹង​ចូលរួម​ក្នុង​កម្មវិធី​ចែករំលែក​នេះ​ដែល​ប្រព្រឹត្តទៅនៅវេលាម៉ោង៣និង៣០នាទីរសៀល។ នេះជាលើកទី៣ហើយនៅឆ្នាំ២០១៨ នេះដែលក្លិបវិសាខា បានរៀបចំកម្មវិធីសប្បុរសធម៌ស្ដីពីកីឡាបាល់ទាត់នេះឡើង បន្ទាប់ពីបានរៀបចំនៅខេត្តព្រៃវែង ចំនួន២លើកដោយជោគជ័យអំឡុងខែមេសា និង កក្កដា កន្លងទៅនេះ៕