ក្លឹប​ទាំង​ ១២ ដែល​រួម​គ្នា​បង្កើត​ក្របខ័ណ្ឌ​ប្រកួត​បាល់ទាត់​​ទ្វីប​អឺរ៉ុប​ថ្មី ដែល​មាន​ឈ្មោះ​ថា European Super League នៅ​តែ​បន្ត​កាន់កាប់​ភាគហ៊ុន​របស់​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​នេះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​អេស្ប៉ាញ El Confidencial។

Florentino Perez
Florentino Perez

គិត​មក​ត្រឹម​ពេល​នេះ​មាន​តែ​ក្លឹប ៣ប៉ុណ្ណោះ​ ដែល​មិន​ទាន់​ដក​ខ្លួន​ចេញ​ពី​ក្របខ័ណ្ឌ​នេះ។ ក្លឹប​ទាំង ៣នោះ​គឺ ​Real Madrid ក្លឹប Barcelona និង​ក្លឹប Juventus។

យ៉ាងណាមិញ បើ​យោង​តាម​ការ​ទម្លាយ​របស់​សារព័ត៌មាន​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ក្លឹប​ទាំង ៩ផ្សេង​ទៀត ដោយ​ក្នុង​នោះ​មាន​ក្លឹប​អង់គ្លេស​ទាំង ៦ ក្លឹប​អេស្ប៉ាញ Atletico Madrid និង​ក្លឹប​អ៊ីតាលី​ Inter Milan និង​ AC Milan ដែល​ប្រកាស​ថា​ដក​ចេញ​នោះ គឺ​ដក​បាន​ត្រឹម​តែ​ពាក្យ​សម្ដី​ប៉ុណ្ណោះ មិនមែន​ដក​ចេញ​ជា​ផ្លូវការ​នោះ​ទេ។

Super League នៅ​ពេល​នេះ​នៅ​តែ​បន្ត​មាន នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក Florentino Perez។ យ៉ាងណាមិញ ស្ថាប័ន​នេះ​នៅ​ជាប់​មាន​ក្ដីក្ដាំ​ពាក្យ​បណ្ដឹង​ជាមួយ​នឹង​ស្ថាប័ន​បាល់ទាត់​អឺរ៉ុប UEFA៕