ក្លិប Fiorentina បានប្រកាសបង្ហាញមុខ ខ្សែប្រយុទ្ធចំណូលថ្មី Luka Jovic ពីក្លិប ​Real Madrid ដោយពុំមានតម្លៃខ្លួន កាលពីប៉ុន្មានម៉ោងមុននេះ ក្រោយធ្វើតេស្តសុខភាពជោគជ័យ។

Luka Jovic
Luka Jovic

ទន្ទឹមនឹងការចាកចេញរបស់​ Jovic ក្លិប Real Madrid ក៏បានចេញសេចក្ដីថ្លែងការណ៍មួយថា៖ “ក្លិបរបស់យើងសូមថ្លែងអំណរគុណចំពោះការងារ និងការលះបង់របស់គាត់អំឡុងពេលគាត់នៅ Real Madrid ជាកន្លែងដែលគាត់បានឈ្នះ Champions League 1 ដង ពាន LaLiga 2 ដង និង Spanish Super Cup 2 ដង។ ក្លិប Real Madrid សូមជូនពរគាត់ និងក្រុមគ្រួសារឱ្យជួបតែសំណាងល្អក្នុងជីវិតថ្មីនេះ។”៕

គួររម្លឹកដែរថា Real Madrid បានចុះហត្ថលេខាយក Jovic កាលពីបីឆ្នាំមុនពីក្លិប Eintracht Frankfurt ក្នុងតម្លៃ​ ៦២ លានផោនដោយស៊ុតបញ្ចូលទីបានត្រឹមតែ ៣ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន ៥១លើក៕