ក្លឹប Leicester City បន្តកុងត្រាឲ្យ កីឡាករ Kiernan Dewsbury-Hall រយៈពេល៥ឆ្នាំ
ក្លឹប Leicester City បានធ្វើការបន្តកុងត្រាថ្មីជាមួយ ខ្សែបម្រើវ័យ២៣ឆ្នាំរបស់ខ្លួនគឺ កីឡាករ Kiernan Dewsbury-Hall រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលថ្មីឆ្នាំ២០២២/២៣ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ។

Dewsbury-Hall ជាកីឡាករដែល Leicester បានធ្វើការបណ្ដុះបណ្ដាលតាំងពីក្រុមថ្នាល និងដំឡើងមកលេងក្រុមឈុតធំនៅរដូវកាលឆ្នាំ២០១៩/២០។
មកទល់នឹងពេលនេះ កីឡាករនេះចូលលេងឲ្យក្លឹបបាន ៤៦ប្រកួតហើយ និងស៊ុតចូល៣គ្រាប់។
ក្រោយទទួលបានកុងត្រាថ្មីនេះ ខ្សែបម្រើ Dewsbury-Hall បានសម្ដែងការអរគុណជាខ្លាំងដល់ក្លឹបដែលមើលឃើញពីសមត្ថភាពរបស់គេ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Football News
Related
Football News
Barca ទារ Chelsea ៣០លានដុល្លារ បើចង់បាន Aubameyang
ក្លឹប Chelsea ត្រូវបានប្រភពជាច្រើនបានចុះផ្សាយកន្លងមកថា ទាក់ទងចង់បាន ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ពីក្លឹប Barcelona រហូតមកសម្រាប់ពង្រឹងក្រុមរបស់ខ្លួនក្នុងរដូវកាលក្ដៅនេះ។ បើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano បានឲ្យដឹងថា Barca បានទារថ្លៃពី Chelsea ប្រមាណ ៣០.៥លានដុល្លារ បើចង់យក Aubameyang។ យ៉ាងណា Chelsea មិនចង់ទិញកីឡាករវ័យ៣៣ឆ្នាំរូបខាងលើនេះ ក្នុងតម្លៃប្រមាណ ៣០លានដុល្លារនោះទេ ដោយចង់បានតម្លៃក្រោមនេះ ព្រោះត្រូវចំណាយលើប្រាក់ពលកម្មច្រើនលើកីឡាកររូបនេះ។ Aubameyang បានផ្លាស់ទៅកាន់ Barca ដោយ Free Transfer ក្រោយចប់ជាមួយ Arsenal ដោយសារតែមានភាពរកាំរកូសជាមួយអ្នកចាត់ការ Arteta។ កីឡាករនេះបានបង្ហាញទម្រង់លេងយ៉ាងល្អរហូតមកតាំងពីផ្លាស់ទៅកាន់ Barca ដែលជាហេតុធ្វើឲ្យលោក Tuchel អ្នកចាត់ការ Chelsea ចង់បាន ខណៈលោក Xavi គ្រូបង្គោល Barca មិនចង់លក់គេចេញនោះទេ៕
16 Aug 2022
Football News
អនាគតរបស់ Ronaldo នៅ Man Utd នៅតែមិនទៀង ខណៈកំពុងបន្តដើររកក្លឹបថ្មី
ខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែមានបំណងចាកចេញពីក្លឹប Manchester United នៅក្នុងរដូវកាលក្ដៅនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កំពូលអ្នកកាសែត Fabrizio Romano នៅក្នុងថ្ងៃនេះ។ កីឡាករនេះនៅតែបន្តឲ្យភ្នាក់ងាររបស់ខ្លួនគឺ លោក Jorge Mendes បន្តសិក្សាពីជម្រើសក្លឹបដែលគេអាចផ្លាស់ទៅបាននៅក្នុងរដូវកាលទិញ ដូរ និងលក់កីឡាករក្នុងរដូវកាលក្ដៅនេះ ដោយកន្លងមកកីឡាករនេះត្រូវក្លឹបធំៗជាច្រើនបដិសេធព្រោះតែថ្លៃពលកម្មរបស់គេគឺខ្ពស់ពេក។ កន្លងមកនៅមុនប្រកួតមិត្តភាពសម្រាប់រដូវកាលឆ្នាំ២០២២/២៣នេះចាប់ផ្ដើម Ronaldo ក៏ធ្លាប់បង្ហាញពីបំណងចាកចេញផងដែរ តែក្រោយក៏ត្រលប់មកហ្វឹកហាត់វិញដើម្បីត្រៀមសម្រាប់ប្រកួតមិត្តភាព ក៏ដូចជាប្រកួតកន្លងមកក្នុងរដូវកាលនេះ។ បើតាមប្រភពជាច្រើន ទោះជាត្រលប់មកកាន់ក្រុម Man Utd យ៉ាងណាក្ដីប៉ុន្តែ Ronaldo នៅតែបំណងចាកចេញពីក្រុមនេះ ហើយគោលដៅរបស់គេគឺចង់ទៅលេងក្លឹបដែលមានកៅអីលេង Champions League។ បើពាក្យចចាមអារ៉ាមជាច្រើនឲ្យដឹងថា ថ្នាក់ដឹកនាំនៅក្នុងក្លឹប Man Utd មួយចំនួនចង់លក់ Ronaldo ចេញ តែថ្នាក់ដឹកនាំមួយចំនួនគឺមិនចង់លក់ចេញទេ៕
16 Aug 2022
Football News
ផ្លូវការ! Man City ទិញយកបាន ខ្សែការពារមួយរូប ពីក្លឹបនៅបែលហ្ស៊ិក
ក្លឹប Manchester City បានធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះ ក្នុងការនាំយកបាន ខ្សែការពារ Sergio Gomez ពីក្លឹប Anderlecht ដែលជាក្លឹបនៅបែល្ស៊ិក។ Gomez បានព្រមព្រៀងជាមួយ Man City ចុះកុងត្រារយៈពេល៤ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ កីឡាកររូបនេះបានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំងដែលបានមកលេងឲ្យ Man City ហើយខាងថ្នាក់ដឹកនាំ Man City ក៏បានបង្ហាញការស្វាគមន៍យ៉ាងដិតដល់ផងដែរទៅកាន់គេ។ បើយោងតាមប្រភពជាច្រើន Man City បានចាយលុយខ្ទង់១៣លានដុល្លារ ដើម្បីទិញយកខ្សែការពារវ័យ២១ឆ្នាំនេះពី Anderlecht។ Gomez មានប្រវត្តិលេងឲ្យក្រុមថ្នាល និងក្រុមបម្រុង Barcelona ក៏ដូចជាក្រុមថ្នាល ក្រុមបម្រុង ក៏ដូចជាក្រុមឈុតធំ Borussia Dortmund ក៏ដូចជាផ្លាស់ទៅលេងឲ្យក្រុមឈុតធំ Anderlecht ខាងលើនេះ៕
16 Aug 2022
Football News
Antony ខ្សែប្រយុទ្ធ Ajax ឆ្លើយតបនឹងការចង់បានរបស់ Man Utd
Antony ខ្សែប្រយុទ្ធរបស់ក្លឹប Ajax បានធ្វើការឆ្លើយនឹងការតបនឹងការចង់បានរបស់ក្លឹប Manchester United ទៅកាន់អ្នកកាសែត ក្រោយសារព័ត៌មានជាច្រើនបានចុះផ្សាយទាក់ទងនឹងក្រុមបិសាចក្រហមនេះចង់បានកីឡាកររូបនេះ ប៉ុន្តែមិនត្រូវគ្នាព្រោះក្លឹប Ajax ទាមទារតម្លៃខ្ពស់ពេក។ Antony បាននិយាយថា៖” លោក Ten Hag នឹងទាក់ទងមកខ្ញុំ? ខ្ញុំអត់មានយោបល់ទេ។ ទាក់ទងនឹងរឿងអញ្ចឹងៗ គាត់ត្រូវតែទាក់ទងសួរនាំភ្នាក់ងាររបស់ខ្ញុំ។ នៅពេលនេះខ្ញុំផ្ដោតជាមួយ Ajax នេះហើយ។ អ្វីដែលកើតឡើង នឹងកើតឡើងហើយ ចាំមើលទាំងអស់គ្នាទៅ “។ កីឡាករ Ajax រូបនេះបន្តថា៖” ខ្ញុំមានអារម្មណ៍ល្អនៅ Ajax។ ខ្ញុំខិតខំគ្រប់បែបយ៉ាងសម្រាប់ក្លឹបនេះ រៀងរាល់នាទី ខ្ញុំពេញចិត្តនឹងនៅទីក្រុងនេះ និងក្លឹបមួយនេះ “។ បើតាមការចុះផ្សាយរបស់ Goal ខាង Man Utd ទាក់ទងចង់បាន Antony ពី Ajax រហូតមកព្រោះលោក Ten Hag ចង់បានខ្សែប្រយុទ្ធ Antony នេះក៏ប៉ុន្តែការចរចាតម្លៃគឺមិនត្រូវគ្នា ព្រោះ Man Utd
16 Aug 2022
Football News
គ្រូបង្វឹក Xavi និយាយថា Raphinha លេងដូច Neymar ចំណែកការស៊ុតដូច Rivaldo
គ្រូបង្វឹកលោក Xavi Hernandez បានបង្ហាញការកោតសរសើរទៅកាន់កីឡាករ Raphinha ដោយលោកបានមានប្រសាសន៍ថាខ្សែប្រយុទ្ធរូបនេះមានចំណុចពិសេសខុសពីកីឡាករប្រេស៊ីលដ៏ទៃដែលលោកធ្លាប់លេងជាមួយជាពិសេសរូបគេមានចង្វាក់លេងនៅស្លាបដូច Neymar ចំណែករបៀបស៊ុតវិញដូច Rivaldo។ ជាការពិតណាស់ នៅរដូវក្តៅនេះ Barcelona បានទិញយក Raphinha ពី Leeds United ក្នុងតម្លៃ ៥៥ លានផោន ឬប្រមាណជា (៦៦ លានដុល្លារអាមេរិក) អមជាមួយកុងត្រារយៈពេល ៥ ឆ្នាំពោលគឺដល់ខែមិថុនា ឆ្នាំ ២០២៧ ខណៈការចាប់ផ្តើមរដូវកាលដំបូងជាមួយក្រុមអ្នកមានបុណ្យខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល កំពុងតែបង្ហាញសញ្ញាណវិជ្ជមាន ក្រោមការដឹកនាំរបស់លោក Xavi។ ទាក់ទងនឹងរឿងខាងលើ លោក Xavi បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Raphinha គឺមានភាពខុសប្លែកពីកីឡាករ ប្រេស៊ីល ដ៏ទៃដែលខ្ញុំធ្លាប់លេងជាមួយ។ គាត់គឺលេងដូច Neymar ក្នុងនាមជាខ្សែប្រយុទ្ធស្លាប ប៉ុន្តែគាត់មានរបៀបស៊ុតដូច Rivaldo។ គាត់ជាកីឡាករម្នាក់ ដែលមានភាពសុខប្លែកពីគេ”៕
15 Aug 2022
Football News
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ ក្រោយចប់នឹង Real Madrid
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់សារព័ត៌មាន IL Messaggero កាលពីចុងសប្ដាហ៍កន្លងទៅនេះថា លោកនឹងចូលនិវត្តន៍ហើយបន្ទាប់ពីចប់ជាមួយនឹងក្លឹប Real Madrid ហ្នឹង។ លោក Ancelotti បាននិយាយថា៖” សុរបខ្ញុំឈ្នះពានទាំងអស់ខ្ទង់២៤ពាន ក្នុងអាជីពជាអ្នកដឹកនាំក្លឹបនេះ។ ការពិតនោះគឺថាចំនួនឈ្នះពានទាំងនេះគឺខ្ញុំមិនខ្វល់នោះទេ។ នៅពេលខ្ញុំចប់អាជីពនេះ ខ្ញុំនឹងគិតគូរថាទុកដាក់ពានទាំងនេះយ៉ាងម៉េចឲ្យបានសម។ ឥឡូវនេះខ្ញុំនៅផ្ដោតលើការបង្វឹក ខ្ញុំពេញចិត្តនឹងការងាររាល់ថ្ងៃរបស់ខ្ញុំណាស់។ ប៉ុន្មានឆ្នាំកន្លងទៅនេះ អាទិភាពរបស់ខ្ញុំគឺពង្រឹងតាក់តិកលេងជានិច្ច តែឥឡូវនេះខ្ញុំផ្ដោតលើទំនាក់ទំនងជាមួយនឹងមនុស្សវិញ ខ្ញុំចង់ស្គាល់មនុស្សឲ្យបានច្រើន ជាពិសេសក្មេងជំនាន់ក្រោយ “។ លោកបន្តថា៖” ការដឹកនាំនៅ Real Madrid នឹងនាំមកនូវទីបញ្ចប់នៃអាជីពរបស់ខ្ញុំ។ បន្ទាប់ពីក្លឹបនេះ ខ្ញុំនឹងចូលនិវត្តន៍ហើយ។ Real Madrid គឺក្លឹបកំពូលបំផុតក្នុងបាល់ទាត់ អញ្ចឹងគឹថាដល់ពេលបញ្ចប់ហើយ ក្រោយចប់នឹងអាជីពនៅក្លឹបនេះ “។ Ancelotti ជាអ្នកដឺកនាំក្លឹបដ៏ជោគជ័យមួយរូបដោយលោកធ្លាប់ឈ្នះពានលីគកំពូល ក្នុងលីគកំពូលធំៗទាំង៥របស់អឺរ៉ុប ដោយលោកក៏ធ្លាប់ឈ្នះពាន UEFA Champions League ផងដែររហូតដល់ទៅ៤ដងឯណោះ។ លោកនៅសល់កុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២៤៕
15 Aug 2022